រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រថយន្តម៉ាស្តារបានបើកបុកគូទរថយន្តបាឡែនរុញទៅបុក និងរថយន្តម៉ាស្តារមួយគ្រឿងផ្សេងទៀតខណៈកំពុងឈប់នៅស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបពេទ្យចិន តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាស្តារមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AX-9567 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកគូទរថយន្តការីបាឡែនមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-1251បានរុញទៅបុក និងរថយន្តមួយគ្រឿងទៀតម៉ាកម៉ាស្តារមិនចាំស្លាកលេខ ខណៈរថយន្តទាំងពីរគ្រឿងកំពុងឈប់ភ្លើងស្តុបបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះម្ចាស់រថយន្តបង្កបានសម្របសម្រួលជាមួយរថយន្តម៉ាស្តារមួយគ្រឿងដើម្បីបញ្ចប់រឿងរួចបានបើកចេញទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ ហើយភាគីទាំងពីធ្វើកាសម្របសម្រួលគ្នាបន្តទៀតដោយភាគីរថយន្តបង្កម៉ាស្តារបានចេញថ្លៃជួសជុលរថយន្ត កាមរីបាឡែនឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅ និងកន្លែងកើតហេតុ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner