លោក ហ្សេលេនស្គី៖ ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងបង្កើតការគំរាមកំហែង នៃការបំពុលទឹក

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី លើតំបន់ឧស្សាហកម្មនៅភាគខាងកើត នៃប្រទេសរបស់លោក ដែលបាននឹងកំពុងបង្កើតការគំរាមកំហែងធ្ងន់ធ្ងរដល់ការបំពុលប្រភពទឹកក្រោមដី។

លោក ហ្សេលេនស្គី បានធ្វើការកត់សម្គាល់បែបនេះ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងសុន្ទរកថាតាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង។ បន្ថែមលើនេះ លោក ហ្សេលេនស្គី បានចង្អុលបង្ហាញថា ដុនបាស់ ជាតំបន់ឧស្សាហកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលជាម្ចាស់ផ្ទះរ៉ែធ្យូងថ្ម និងរោងចក្រគីមី។ លោកថា ការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់នេះ កំពុងបង្កើតការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃការបំពុលដល់ប្រភពទឹកក្រោមដី និងទន្លេ ក៏ដូចជាសមុទ្រ Azov និងសមុទ្រខ្មៅ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានកត់សម្គាល់ផងដែរថា កងកម្លាំងរុស្ស៊ីបាននឹងកំពុងបិទផ្លូវចូលទៅកាន់សមុទ្រខ្មៅ ដែលជាផ្លូវដ៏សំខាន់សម្រាប់ការនាំចេញស្បៀងអាហារ។ លោកថា មនុស្សរាប់រយលាននាក់នៅជុំវិញពិភពលោកកំពុងស្ថិតក្នុងគែមនៃការខ្វះខាតស្បៀងអាហារ និងគ្រោះទុរ្ភិក្ស ហើយថា រុស្ស៊ីតែម្នាក់គត់ដែលទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហានេះ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner