លោកស្រីនាយិកាអង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍និងជំងឺអេដស៍សន្យាថានិងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរអេដស៍ដើម្បីសម្រេចបានគោលដៅ ៩៥.៩៥.៩៥ នៅឆ្នាំ២០២៥ខាងមុខ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអនុញ្ញាតឱ្យលោកស្រី Patricia Ongpin នាយិកាថ្មីរបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ (UNAIDS) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រទេសឡាវ និងប្រទេសម៉ាឡេស៊ី ចូលមកដើម្បីសម្តែងការគួរសម និងផ្លាស់ប្តូរបទពិសោធន៍របស់អង្គការ UNAIDS ក្នុងឱកាសដែលលោកស្រី ចូលមកកាន់តំណែងថ្មីនៅកម្ពុជា។ជំនួបបានធ្វើឡើងកាលពីថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២២ នៅអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ក្នុងឱកាសនោះលោកស្រី Patricia Ongpin បានថ្លែងនូវការគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា និងកោតសរសើរអំពីការរីកចម្រើនដែលប្រទេសកម្ពុជាសម្រេចបានក្នុងពេលបច្ចុប្បន្នលើគ្រប់វិស័យ។ ដោយឡែកក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ប្រទេសកម្ពុជាឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកស្រីបានសន្យាថា នឹងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ខាងមុខ៕

ដោយ:រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner