លោកតាលោកយាយចំនួន ៨០ នាក់ រួមនិងចាស់ជរាចំនួន ២គ្រួសារ បានទទួលអំណោយពីក្រុមការងារសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាពសាខាខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី១០ ខែមិថុនា
ឆ្នាំ ២០២២ លោក ស៊ុន ជីព ប្រធាន
ប្រតិបត្តិសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពសាខាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក សំណេះសំណាល និងនាំយកអំណោយជូនដល់លោកតាលោកយាយចំនួន ៨០នាក់ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន ១០០០០ម៉ឺនរៀល ។

ជាមួយគ្នានោះដែរ ជនចាស់ជរាចំនួន
២គ្រួសារជួបការខ្វះខាតជីវភាព រួមមាន ១/លោកយាយ សាំង វ៉ាន អាយុ ៧៤ ឆ្នាំរស់នៅក្នុងភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី ០១កេស ទឹកត្រី
០១យួរ អង្ករសុខភាពចំនួន ៥កញ្ចប់ រួមនិងថវិកាចំនួន ១៣០០០០រៀល។
២/លោកយាយ មាជ រុន អាយុ ៩០ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី ០១កេស ទឹកត្រី ០១យួរ អង្ករសុខភាព ០៥កញ្ចប់ រួមនិងថវិកាចំនួន ១១០០០០រៀល។

ថ្លែងក្នុងឱកាសនោះ លោក ស៊ុន ជីព ពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ជិន ប៊ុនធឿន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកតាលោកយាយដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឆ្លើយតបការដឹងគុណ “សន្តិភាព” ដើម្បីបន្តការដឹកនាំ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោក ប៊ិន សុផាន មេឃុំកោះថ្កូវ រួមនិងអាជ្ញាធរភូមិ តំណាងឱ្យប្រជាពលរដ្ឋ
សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ស .ប.ស សាខាខេត្តកំពង់ឆ្នាំង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ នាំយកគ្រឿងឧបភោគ បរិភោគ រួមនិងថវិកា មកចែកជូនដល់លោកតាលោកយាយ ដែលកំពុងជួបការខ្វះខាត ៕
សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner