មេឃភ្លៀងខ្លាំងបើកបរសូមប្រុងប្រយ័ត្ន.!! ភ្លៀងខ្លាំងលាយឡំខ្យល់កន្ត្រាក់បណ្ដាលឲ្យបាក់ស្លាកប៉ាន់ណូដាច់ចំពាក់កណ្ដាលសង្កត់លើកង់បីឥណ្ឌានិងធ្វើឲ្យមនុស្សប្រុស ស្រី ២នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ ៖ នៅវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២ មានហេតុការណ៍គ្រោះធម្មជាតិមួយបានកើតឡើង ដោយមេឃភ្លៀងធ្លាក់មួយមេធំលាយលំនឹងខ្យល់កន្ត្រាក់បណ្ដាលឲ្យស្លាកប៉ាន់ណូដ៍ធំមួយផ្ទាំងបាក់ចំពាក់កណ្ដាលផ្លូវនិងសង្កត់លើកង់បីឥណ្ដាមួយគ្រឿងកំពុងធ្វើដំណើរធ្វើឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាល និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយលំនឹងខ្យល់កន្ត្រាក់ជាខ្លាំងផងនោះ ស្រាប់តែស្លាកប៉ាន់ណូដាក់ទទឹងផ្លូវបានបាក់ដាច់ធ្លាក់មកសង្កត់លើកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HM 3769 ខណះកំពុងបើកដឹកភ្ញៀវតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត បណ្ដាលឲ្យម្ចាស់កង់បីឥណ្ឌាចំក្បាលស្រាល រីឯស្ត្រីម្នាក់ទៀតរួមដំណើរបែកក្បាលរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះជីវិត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ចំណុចកើតហេតុ និងបានទាក់ទងទៅម្ចាស់ក្រុមហ៊ុនមកកាត់ស្លាកប៉ាន់ណូចេញដើម្បីឲ្យប្រជាពរដ្ឋធ្វើចរាចរណ៍ជាធម្មតា និងដោះស្រាយឲ្យសម្យស្របជាមួយម្ចាស់កង់បីឥណ្ឌាផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner