ឆេះផ្ទះជួសជុលទូរស័ព្ទដៃមួយកន្លែងក្នុងខណ្ឌដង្កោ បណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនធំ
ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះជួសជុលទូរស័ព្ទដៃមួយកន្លែងយ៉ាងសន្ធោសន្ធៅ ហើយត្រូវកម្លាំងសមត្ថកិច្ច ជំនាញចេញរថយន្តបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ សហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ធ្វើការអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង កាលពីវេលា ម៉ោង ៧និង ៥០នាទី យប់ ថ្ងៃ ទី ១០ ខែ មិថុនា ឆ្នាំ ២០២២ ត្រង់ចំនុច ផ្ទះ យីហោ ជា ង វិច្ឆិកា ជួសជុល ទូរសព្ទ័ ដៃ ស្ថិត តាម បណ្ដោយ ផ្លូវ បេតុង បឹង តាម៉ាត ភូមិ សំបួរ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ ។
ម្ចាស់ ផ្ទះ ជួល មានឈ្មោះ ម៉ម វិច្ឆិកា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ជាង ជួសជុល ទូរសព្ទ័ ស្នាក់នៅ កន្លែង កេីតហេតុ ។ដោយផ្ទះ ដែល ឆាបឆេះ មាន ទំហំ ៣គុណ៤ម៉ែត្រ ប្រភេទ បេតុង ប្រក់ ស័ង្កសី ។
តាម ប្រភព ព័ត៌មាន ពី ប្រជាពលរដ្ឋ ដែល រស់ នៅជិត ផ្ទះ កេីតហេតុ បានប្រាប់ឲ្យដឹង ថា មុន ពេល កេីតហេតុ គឺ ម្ចាស់ ផ្ទះ បានចាក់ សោរ ចោល ហើយ ចេញ ទៅ ក្រៅ បាត់ ។ លុះ ដល់ ម៉ោង កេីតហេតុ ស្រាប់ តែ មាន អណ្តាត ភ្លេីង និង ផ្សែង ហុយ ចេញ ពី ផ្ទះ ជួសជុល ទូរ ស័ព្ទដៃ ទេីប បងប្អូន ប្រជាពលរដ្ឋ ដែល រស់ នៅ ក្បែរ នោះ បាននាំ គ្នា ចេញ មក ស្រែក ឆោឡោ ថា មាន ភ្លើង ឆេះ ផ្ទះៗ និងបាន រាយការណ៍ ជូន សមត្ថកិច្ច មូលដ្ឋានសុំ រថយន្ដ ពន្លត់ អគ្គីភ័យ មក បាញ់ទឹកពន្លត់ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម ក្រុមការងារជំនាញរបស់ការិយាល័យ បង្ការ ពន្លត់ អគ្គីភ័យ និងសង្គ្រោះរបស់ ស្នងការ នគរបាល រាជធានី ភ្នំពេញ ប្រចាំ នៅ សាលា ខណ្ឌ ដង្កោ ចំនួន ១គ្រឿង និង រថយន្ត របស់ ក្រុម ហ៊ុន ស្រាបៀ កម្ពុជា ចំនួន ១គ្រឿង បានមកដល់ និង បានគាស់ សោរ ទ្វារ ផ្ទះ ចេញ ហើយ ធ្វើការ បាញ់ ទឹកពន្លត់ អស់ ទឹក ចំនួន ២រថយន្ត ភ្លើង ក៏រលត់ ទៅ វិញ ទាំង ស្រុង នៅ វេលា ម៉ោង ៨និង ៣០នាទីយប់ ថ្ងៃ ដដែល ។
សមត្ថកិច្ច បាន ឲ្យដឹង ថា ក្នុងករណី អគ្គីភ័យនេះ មិន បង្កឲ្យមាន ការ ឆេះ រាលដាល ដល់ ផ្ទះ បង ប្អូន ប្រជាពលរដ្ឋ ដែល រស់ នៅ ក្បែរ គ្នានោះ ទេ ហេីយ ក៏មិន បង្កគ្រោះថ្នាក់ ដល់ មនុស្ស នោះ ដែរ គឺ គ្រាន់ តែ ខូចខាត សម្ភារ មួយចំនួនធំនៅ ជាន់ ឡៅតឿ តែ ប៉ុណ្ណោះ ។ ចំពោះ មូលហេតុ សមត្ថកិច្ច សង្ស័យ ថា បណ្ដាល មក ពីទុសេខ្សែភ្លើង ៕ ដោយ ៖ ជីម ភារ៉ា






