សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១០៦ (Video Inside)
ការព្រមានរបស់រុស្ស៊ីដាក់លើប្រទេសដែលផ្តល់អាវុធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយដល់អ៊ុយ ក្រែន បានប្រញាប់ឱ្យប្រទេសចំនួន១៧នៃសមាជិកអង្គការណាតូធ្វើសមយុទ្ធរួមគ្នាមួយលើ សមុទ្ទក្បែរតំបន់បាល់ទិក។
ក្នុងការឆ្លើយតបនឹងការធ្វើសមយុទ្ធនោះ រុស្ស៊ីបានធ្វើសមយុទ្ធ មួយរបស់ខ្លួនផងដែរលើដែនសមុទ្ទ ដែលសមយុទ្ធទាំងនេះ បានបារម្ភខ្លាចក្រែងជម្លោះអាវុធ រាលដាលក្នុងទ្វីបអឺរ៉ុប។
ក្នុងសមរភូមិប្រទេសអ៊ុយក្រែននេះវិញ, កម្លាំងទាហានរុស្ស៊ីបាន ចាប់ ខ្លួនទាហានសញ្ជាតិបរទេស៣នាក់ និងជនបរទេសទាំងនោះ ត្រូវបានតុលាការក្នុងតំបន់ភាគ ខាងកើតគ្រប់គ្រងដោយរុស្ស៊ី កាត់ទោសប្រហារជីវិត។ ការចាប់បានទាហានបរទេសដាក់ ទោសប្រហារជីវិតនេះ គឺជាលើកដំបូងហើយចាប់តាំងពីមានសង្គ្រាមឈ្លានពានរុស្ស៊ីក្នុងទឹក ដីអ៊ុយក្រែនប្រមាណ១០៦ថ្ងៃមកនេះ។
លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ជុំវិញស្ថាន ការណ៍នយោបាយអន្តរជាតិទាំងនោះ