ជនសង្ស័យ ០៣នាក់ ត្រូវនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបាន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ យោងតាមរាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះថា កាលពីម្សិលមិញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា (ប្រើជើងធាក់ផ្តួល ប្រើខ្សែក្រវ៉ាត់ដេញ វាយ និងវាយតប់យកម៉ូតូ) ដែលប្រព្រឹតទៅកាលពីថ្ងៃទី២៩-០៥-២០២២ ម៉ោង០៣ និង០៩នាទី នៅចំណុចម្តុំបន្សាបគ្រឿងញៀន ឱកាសខ្ញុំ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ០៣នាក់ ១-ឈ្មោះ ម៉ាន់ កែវជីវិត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ២-ឈ្មោះ រុំ ថារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ ណាង រតនា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើជើងធាក់ផ្តួលប្រើខ្សែក្រវ៉ាត់ដេញវាយ និងវាយតប់យក ម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺអ៊ិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GM-1953 របស់ជនរងគ្រោះឈ្មោះ ជុំ សិរីសួរ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវ១៨៤ ភូមិសំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ម៉ូតូ ០១គ្រឿង ម៉ាកហ្សូមឺអ៊ិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GM-1953 ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner