លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនាជាមួយកុមារដែលជាកូនចៅរបស់មន្រ្តីក្រសួងបរិស្ថាន

ភ្នំពេញ ៖ លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ម៉ុម ថានីរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី ៧៣ជាមួយកុមារដែលជាក្រុមគ្រួសារ របស់មន្រ្តីក្រសួងបរិស្ថាន។

ពិធីនេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថានដើម្បីអបអរសារទរទិវាកុមារអន្តរជាតិ ១មិថុនា តែត្រូវបានពន្យាពេលមកប្រារព្ធនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះវិញ។

គួរបញ្ជាក់ថាពិធីនេះមានការចូលរួមពី មន្រ្តីរបស់ក្រសួងបរិស្ថាន និង កុមារដែលជាកូនៗរបស់មន្រ្តីក្រសួងបរិស្ថានជាច្រើនរូប ដោយក្តីសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាលក្នុងនាមជាគ្រួសារតែមួយ។

ក្នុងពិធីនេះគេឃើញមានការសម្តែងរបស់កុមារដូចជាការដើរបង្ហាញម៉ូត ដែលសុទ្ធសឹងអប់រំពីការចូលរួមការពារបរិស្ថាន និង អប់រំកុមារឱ្យយល់ដឹងពីសង្គមដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សដ៏មានសក្តានុពលទៅថ្ងៃខាងមុខ។ក្រៅពីនេះក៏មានការរៀបចំល្បែងកម្សាន្តជាច្រើនទៀតដើម្បីឱ្យកុមារមកចូលរួមបាន កំសាន្ត ដើម្បីបង្កើតបរិយាកាស សប្បាយរីករាយ នៅក្នុងពិធីនេះផងដែរ។

ក្រៅពីនេះក៏មានគ្រូពេទ្យជំនាញសុខភាពមាត់ធ្មេញបានឡើងថ្លែងដើម្បីផ្សព្វផ្សាយអប់រំពីការថែរក្សាសុខភាពមាត់ធ្មេញ ដើម្បីឱ្យកុមារ និងពិសេសឪពុកម្តាយបានយល់ដឹងជ្រួតជ្រាបក្នុងការថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អចៀសវាងបង្កការប៉ះពាល់នៅថ្ងៃអនាគតដែលនាំឱ្យជួបផលលំបាកដល់កុមារ។

នាឱកាសនោះដែរ លោកជំទាវ ឌិត នីតា និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចែកសម្ភារៈសិក្សា និងសម្ភារ៖ប្រើប្រាស់ចំាំបាច់មួយចំនួនទៀតចែកជូនដល់កុមារដែលបានមកចូលរួមក្នុងកម្មវិធីនេះសម្រាប់ទុក្ខសិក្សា និង ប្រាស់ប្រាស់ប្រចាំថ្ងៃជាច្រើននាក់ទៀតផង ៕
ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner