ប្រជាជនអាមេរិកតវ៉ានៅតាមទីក្រុងជាច្រើនឲ្យរឹតបន្តឹងច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង

វ៉ាស៊ីនតោន៖ ប្រជាជនអាមេរិកកាំង បានប្រមូលផ្តុំគ្នាប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង នៅទីក្រុងវ៉ាស៊ីនតោន ញូវយ៉ក និងទីក្រុងជាច្រើនទៀត របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ។

ក្រុមសកម្មជនបានព្យាយាមដាក់សម្ពាធសមាជិកសភាអាមេរិក ឱ្យរឹតបន្តឹងច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង បន្ទាប់ពីមានការបាញ់ប្រហារដ៏ច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមកនៅសហរដ្ឋអាមេរិក។

អាជ្ញាធរបានប្រកាសថា យ៉ាងហោចណាស់មនុស្ស ៥0,000 ត្រូវបានចូលរួមក្នុងការប្រមូលផ្តុំនៅរដ្ឋធានីវ៉ាស៊ីងតោន DC នេះបើយោងតាមការអនុញ្ញាតសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ។

សូមបញ្ជាក់ថា សហរដ្ឋអមេរិករងការវាយប្រហារផ្ទួនៗពីអ្នកប្រើប្រាស់អាវុធ ក្នុងខែឧសភាកន្លងទៅ ក្នុងនោះរួមមាន កាលពីថ្ងៃទី១៤ ខែឧសភា ខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ១០នាក់នៅក្នុងផ្សារទំនើបមួយក្នុងក្រុង Buffalo ទីក្រុងញូវយ៉ក។

ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថាបានបោះពុម្ពផ្សាយសេចក្តីថ្លែងការណ៍មួយដែលសើចចំអកជាមួយនឹងការរើសអើងជាតិសាសន៍ និងសេចក្តីថ្លែងការណ៍ប្រឆាំងនឹងពួកយូដា។

ដប់ថ្ងៃក្រោយមក ក្មេងជំទង់ម្នាក់បានបើកការបាញ់ប្រហារនៅក្នុងសាលារៀនមួយក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ដោយបានសម្លាប់សិស្ស 19 នាក់ និងគ្រូបង្រៀនពីរនាក់៕ ប្រភព៖ RT ដោយ៖ ទីណា និង បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner