ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងពេលនេះហាក់ជួបនូវភាពរឹងស្ទះច្រើន។ អ្នកក៏អាចជួយនៅភាពមិនសមប្រកបខ្លះៗទាក់ទងនឹងទំនាក់ទំនង ដោយរួមទាំងទំនាក់ទំនងផ្ទាល់ខ្លួនផង។ ក្នុងពេលនេះ ប្រសិនបើអ្នកកំពុងជួបបញ្ហា ឬការមិនពេញចិត្តក្នុងវិជ្ជាជីវៈ សូមស្វែងរកវិធី សាស្រ្តដោះស្រាយ និងធ្វើសកម្មភាពផ្សេងៗដើម្បីអ្នកមានឳកាសយល់ដឹងបន្ថែម​ ហើយអាចរកច្រកចេញដោយសមស្រប។ ព្យាយាមពង្រីកបញ្ជីភារកិច្ច និងទំនួលខុសត្រូវ។ លើសពីនេះ​សូមកុំព្យាយាមដើរចេះពីបញ្ហា ពីព្រោះលោកអ្នកអាចនឹងជួបបញ្ហាច្រើនជាងនេះ ប្រសិនបើអ្នកមិនដោះស្រាយឲ្យបានល្អក្នុងពេលនេះទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារទាំងឡាយណាដែលគ្មានផែនការច្បាស់លាស់មិនគួរសាកល្បងនោះទេ ដោយសារបញ្ហានៅក្នុងថ្ងៃនេះមានភាពវិជ្ជមានបំផុត។ កុំធ្វើការបដិសេធការផ្តល់ជូន ក្នុងដំណើរបេសកកម្មផ្លូវការ ពីព្រោះនៅក្នុងខែក្រោយនេះអ្នកនឹងទទួលបានការចាកចេញមួយ។ ប៉ុន្តែប្រសិនបើផ្នែកជំនួញវិញ ធ្វើយ៉ាងណាអនុវត្តផែនការតូចល្មម ប្រសើជាងអាជីវកម្មធំ ពីព្រោះផលចំណេញមិនអាចតបស្នងការបោះទុននោះទេ។ លោកអ្នកគួរបង្កើនការយកចិត្តទុកដាក់ក្នុងទំនាក់ទំនង ហើយធ្វើយ៉ាងណាមានភាពស្មោះត្រង់ជានិច្ច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានបរិយាកាស ដែលមានភាពសុទិដ្ឋិនិយមបំផុត។ មនុស្សដែលនៅជុំវិញខ្លួនលោកអ្នកស្រលាញ់ រាប់អាន និងអាចជួយជ្រោមជ្រែងលោកអ្នកបាន។ ម្យ៉ាងទៀត ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីមួយ គង់នឹងបានសម្រេចទាំងអស់។ អាស្រ័យេហេតុនេះសូមកុំមានការខកខាន ប្រើប្រាស់ពេលវេលា នេះឲ្យមានប្រយោជន៍បំផុត។ ក្នុងនោះសូមប្រយ័ត្នលើការពិភាក្សាដែលមានគំនិតរិះគន់មួយចំនួនផងដែរ។ ក្រៅពីនេះ លោកអ្នកអាចស្វែងយល់ពីស្ថានភាព និងដោះស្រាយបានយ៉ាងងាយស្រួលណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អ ប្រសើរ ប៉ុន្តែបញ្ហាមួយចំនួនក៏កំពុងមានវត្តមានផងដែរ ដូច្នេះសូមលោកអ្នកយកចិត្តទុក ដាក់បន្ថែម និងដាច់ខាតកុំមើលងាយស្ថានការណ៍ណាមួយឲ្យសោះ។ ម្យ៉ាងទៀត គួរបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវឲ្យបានរួសរាន់បំផុត។ វានឹងគ្រប់គ្រាន់ហើយ ប្រសិនបើអ្នកលះបង់ ពេលវេលាសម្រាប់បញ្ហាសំខាន់បំផុត និងប្រធានបទណាដែលជាអាទិភាព។ សូមលោកអ្នកបង្កើនការងារទាំងឡាណាដែលទាក់ទងនឹងគំនិតច្នៃប្រឌិតខ្ពស់ ហើយក៏មិនគួរភ័យខ្លាចក្នុងការប្រឈមនឹងស្ថានភាពថ្មីៗនោះដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីរបស់លោកអ្នកល្អជាមធ្យម។​ កិច្ចការងារទាំងឡាយរបស់អ្នកកំពុងជួបនួវស្ថានភាពល្អប្រសើរគួរឲ្យកត់សម្គាល់។ លោកអ្នកអាចបង្ហាញពីគោលគំនិតរបស់ខ្លួន ដោយមិនធ្វើឲ្យប៉ះពាល់ទឹកចិត្តរបស់អ្នកដទៃ ឬបង្កើតបញ្ហាណាមួយនោះទេ។ ប៉ុន្តែក្នុងពេលនេះ ទាមទារឲ្យលោកអ្នកស្វែងយល់ពីស្ថានភាពជុំវិញខ្លួនបន្ថែម។ កុំភ្លេចខ្លួន ហើយក៏កុំជឿជាក់ការយល់ឃើញរបស់អ្នកជ្រុលពេកដែរ។ អ្នកអាចស្នើសុំជំនួយប្រសិនបើអ្នកមិនអាចធ្វើការដោះស្រាយការងារបាន។ ធ្វើយ៉ាងណា រាល់ការប្រថុយប្រថាន ត្រូវតែជៀសឲ្យបានឆ្ងាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ការងារថ្ងៃនេះកំពុងព្រមានដល់ការជាប់គាំង ដូច្នេះសូមព្យយាមយល់ដឹងពីជំហានការងារ និងកែប្រែគម្រោងជាថ្មីឲ្យស្របទៅតាមបរិយាកាសក្នុង ថ្ងៃនេះ។ បើទោះបីជាអភូតហេតុនេះអាចជាហេតុការណ៍បណ្តោះអាសន្នក៏ដោយ ក៏ផលប៉ះ ពាល់អាចនឹងមានកំរិតធ្ងន់ធ្ងរ ប្រសិនបើអ្នកមិនដោះស្រាយឲ្យបានទាន់ពេលវេលា។ ចំពោះការងារថ្មី ការផ្លាស់ប្តូរទីកន្លែងការងារ និងការហក់លោតចាប់យការងារច្រើន ជាប្រការដែល គួរជៀសវាង។ ដោយឡែក សូមប្រុងប្រយ័ត្នការធ្វើដំណើរផ្លូវឆ្ងាយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់អ្នកសន្យាថានឹងទទួលបានភាពរលូនគ្រប់កាលទេស។ អ្នកអាចអនុវត្តផែនការដែលបានរៀបចំដោយសេរី និងអាចធ្វើឲ្យមានស្ថេរភាពបានយូរអង្វែងទៀតផង។​ បើទោះជាយ៉ាងនេះក្តី សូមកុំសម្រាកមុនម៉ោង ពីព្រោះការរំពឹងលទ្ធផលដែលមិនបានធ្វើសកម្មភាព គឺគ្រាន់ក្តីស្រមៃប៉ុណ្ណោះ។ សូមលោកអ្នកយកចិត្តទុកដាក់សូម្បីតែគម្រោង ឬកិច្ចការតូចតាចក្តី។​ ក្នុងនោះ សូមខិតឲ្យបានជិត ទៅលើកិច្ចការទំនាក់ទំនង ពីព្រោះគំលាតរបស់អ្នកមិនមែនជាជម្រើសល្អនោះទេ។ ប្រសិនបើអ្នកចង់ធ្វើការចាកចេញ ឬធ្វើកិច្ចការអ្វីមួយគួរផ្តើមពីទិសនិរតី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាល់កិច្ចកាងារទាំងឡាយរបស់អ្នកនឹងទទួលបានភាពជោគជ័យគ្រប់ទាំងអស់។ ទាំងនេះ គឺជាលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកក្នុងការងារ។ សូមបន្តធ្វើការព្យាយាម អត់ធ្មត់ និងសម្របទៅតាមស្ថានភាពជានិច្ច។ ចូរធ្វើការឆ្លើយតបឲ្យបានសមហេតុផល និងត្រូវធានាថាមិនប៉ះពាល់ ទៅដល់ផលប្រយោជន៍ឯកជនរបស់អ្នកដទៃ។ លើសពីនេះ កុំព្រួយជាមួយនឹងបញ្ហា ពីព្រោះលោកអ្នកនឹងអាចធ្វើការដោះស្រាយបានដោយសន្តិវិធី។ លើសពីនេះ ប្រសិនបើអ្នកនឹងធ្វើពិធីមង្គលនានា ក៏នឹងកើតយសសក្តិល្អប្រសើរក្រៃលែង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។​ ថ្ងៃនេះប្រហែលជាមិនមែនជាពេលវេលាល្អសម្រាប់ធ្វើការងារធំដុំ ឬការងារដែលត្រូវចំណាយដើមនទុនច្រើននោះទេ។ សូមលោកអ្នកព្យាយាមយល់ដឹងពីស្ថានភាពឲ្យបានច្រើនសិន។ សភាពខាងក្រៅកំពុងមានការប្រែប្រួលខ្លាំង ដែលវាងាយនឹងឲ្យអ្នកជួយនូវភាពលំបាកក្នុងអាជីពកាន់តែច្រើន។ រាល់ការផ្តល់យោបល់មិនគួរប៉ះពាល់នឹងផលប្រយោជន៍របស់អ្នកដទៃសោះឡើយ មិនដូច្នេះលោកអ្នកនឹងពិបាកបញ្ចៀសបញ្ហាបានណាស់។ ហោរាសាស្រ្តអាជីព ណែនាំលោកអ្នកដាច់ខាត​មិនឲ្យរស់នៅជាមួយកំហុសដែលបានកើតឡើងកន្លងមក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលដែលអំណោយផលសម្រាប់អ្នក ក្នុងការបង្ហាញគោលបំណង និងទិន្នផលការងារ។ អ្នកអាចបញ្ចប់គម្រោងដែលចាប់ផ្តើមពីមុនដោយជោគជ័យ ប៉ុន្តែក៏មិនគួរមានការប្រញាប់ ប្រញាលពេកទេ។ អ្វីកាន់តែពិសេសលោកអ្នកទទួលបានភាពឆ្លាតវៃ រហ័សរហួន និងបរិយាកាលវិជ្ជមាន ដូច្នេះអ្នកអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួនស្រលាញ់គាំទ្រលោកអ្នកដោយពេញ ចិត្ត។ ក្រៅពីនេះ ចំពោះលោកអ្នកដែលមិនទាន់មានគូ ក៏នឹងអាចទទួលបានដំណឹងដ៏សែន រីករាយ ឬអាចធ្វើការពិភាក្សាសម្រាប់គោលដៅខាងមុខដ៏ជ្រាលជ្រៅផងដែរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលបំផុតសម្រាប់ធ្វើការចរចា ដោះស្រាយ និងធ្វើកិច្ចសហប្រតិបត្តិការការងារ។ អាជីពរបស់អ្នកនឹងមានភាពចម្រើនលូតលាស់ខ្លាំងគួរឲ្យកត់សម្គាល់ ហើយអ្នកក៏រំពឹងថាមានលទ្ធភាពទទួលបានប្រាក់កាសច្រើនសម្រាប់ការសន្សំសំចៃផងដែរ។ អ្នកអាចរកផលចំណេញបានច្រើនពីអាជីវកម្ម បើទោះបីជាអាជីវកម្មនោះតូចតាចក្តី។ ចំណែកមនុស្សដែលធ្លាប់មានចិត្តច្រណែន រារាំងលោកអ្នកកន្លងមក ក៏ហាក់គ្មានឥទ្ធិពលណាមួយមករំខានគោលដៅរបស់អ្នកបាន។ ប៉ុន្តែស្របពេលនេះ ក៏មិនគួធ្វេសប្រហែសក្នុងការធ្វើដំណើរផងដែរ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពថ្ងៃនេះប្រហែលមិនមែនជាស្ថានភាពដែលអ្នករំពឹងនោះទេ។ ភាពរឹងស្ទះ ស្ថានភាពស្មុគ្រស្មាញហាក់កើតឡើងដោយគ្មានមូលហេតុច្បាស់លាស់។ អ្នកក៏ពិបាកក្នុងការសម្រេចចិត្តណាមួយក្នុងកិច្ចការផងដែរ។ អាស្រ័យលើភាពអវិជ្ជភាពក្នុងពេលនេះ សូមលោកអ្នករក្សាគំលាតពីការធ្វើទំនាក់ទំនងធំដុំសិន។ ជៀសវាងការប្រជុំពិភាក្សាដែលទាមទារការសម្រចចិត្ត។ បើទោះបីជាស្ថានភាពនេះហាក់បង្កើតបញ្ហាដល់អ្នកយ៉ាងណាក្តី សូមធ្វើចិត្តឲ្យបានរឹងមាំ។ ព្យាយាមយល់ដឹងពីបញ្ហា ហើយដោះស្រាយដោយសន្តិវិធី។ សូមលោកអ្នកចងចាំអ្នក អ្នកនៅតែអាចស្នើសុំជំនួយពីមនុស្សនៅក្បែរខ្លួនបាន។

ចំណាំ៖

ឆ្នាំទាំង៥ ខាល មមី មមែ រកា ច រាសីឡើងខ្ពស់។ ថ្ងៃនេះអំណោយផលដល់ការចរចា ការចាកចេញពីស្ថានភាពចាស់ និងរាល់កិច្ចសហប្រតិបត្តិការណ៍។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner