សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល ឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាងពីរពាន់នាក់

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២២ បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់ សាលាភូមិន្ទរដ្ឋបាល ជាងពីរពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វា ។

យោងតាមរបាយការណ៍របស់ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានឱ្យដឹងថា សិស្សសាលាភូមិន្ទរដ្ឋបាល ដែល បញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោម អធិបតីភាព សម្តេចតេជោនៅថ្ងៃនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាម សរុប ២,៣៨៨នាក់។

គួរបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល គឺជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់ មន្ត្រីរាជការ។ សាលាភូមិន្ទរដ្ឋបាល បានបើកដំណើរការ ឡើង វិញ នៅក្នុងឆ្នាំ១៩៩២។ ចាប់តាំងពីឆ្នាំ១៩៩២ មកដល់ពេលបច្ចុប្បន្ន សាលាភូមិន្ទរដ្ឋបាល បណ្តុះបណ្តាលសិស្សបានចំនួន ១៦,៦០៦នាក់ ក្នុងនោះមាននារី ៣,៨០៧នាក់ ស្មើនឹង ២៣ភាគរយ ។

ក្នុងឱកាសនេះ សម្ដេចតជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩ នាំឱ្យយើងមានការខកខាន ការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១កន្លងទៅ តែពេលនេះដោយសារស្ថានភាព ជំងឺ កូវីដ-១៩ មានភាពធូរស្រាលទើបយើងមានឱកាសជួប ជុំគ្នា បែបនេះ ឡើងវិញ។ សម្តេច បានអបអរសាទរ និងកោតសរសើរ ចំពោះ សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សា ដោយ ជោគជ័យនាពេលនេះ និងសិស្សខ្លះត្រូវត្រៀមសិក្សា បន្តក្នុង វគ្គសិក្សាថ្មី។ បើទោះបីជាជំងឺកូវីដ-១៩ បានរាតត្បាតនៅកម្ពុជា តែជំងឺកូវីដ-១៩មិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ ក្នុង នោះទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹង ប្រែង រួមគ្នាជម្នះការលំបាកទាំងឡាយដើម្បីការបណ្តុះបណ្តាលការអប់រំរបស់យើង។

ទាក់ទងទៅនឹងបញ្ហានៃការចាក់វ៉ាក់សាំងកូវី-១៩នៅកម្ពុជា សម្តេច តេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅកម្ពុជា មិនមាននិន្នាការនយោបាយនោះឡើយ ពោលគឺគ្រប់និន្នាការនយោបាយទាំងអស់សុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូចៗគ្នា។ សម្តេចតេជោហ៊ុន សែន បានបន្តទៀតថា នយោបាយផ្ទេអំណាចទៅថ្នាក់ក្រោមជាតិ ជាការរួមចំណែកធ្វើឱ្យកម្ពុជា អាចគ្រប់គ្រងនិងយកឈ្នះលើសមរភូមិកូវីដ-១៩បានដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ រយៈពេល៣៧ថ្ងៃហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ-១៩ ករណី ថ្មីនោះទេ។សម្តេចតេជោក៏បានអំពាវនាវឱ្យ ប្រជាពលរដ្ឋ បន្ត ទៅទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀត ហើយរឿងចាក់ វ៉ាក់សាំង កូវីដ-១៩នេះ កម្ពុជាមិនមានបំណងយកលុយ ពីប្រជាពលរដ្ឋ ទោះទេ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់នៅថ្ងៃនេះថា កុំថា ឡើយដូសទី៥ ទោះចាក់ដល់ដូសទី២០ ក៏មិនយកលុយពី ប្រជាពលរដ្ឋនោះដែរ។

ទាក់ទៅទៅនឹងស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាកម្ពុជាកំពុងទទួលរងឥទ្ធិពលទាំងវិបត្តិនៃជំងឺកូវីដ-១៩ទាំងបញ្ហាសង្គ្រាមពិភពលោកសម្តេចតេជោបានប្រកាសឱ្យប្រជាពលរដ្ឋរួមគ្នាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលដែលកើតចេញពីជំងឺកូវីដ-១៩ និងសង្គ្រានៅមរុស្ស៉ី និងអ៊ុយក្រែន ដែលធ្វើអោយប៉ះពាល់ដល់បញ្ហា សេដ្ឋកិច្ចទូទាំងពិភពលោក។

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លង ទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតជាង ៨០ភាគរយ នៃអ្នក ចុះឈ្មោះបោះឆ្នោត។ សម្តេចតេជោ ក៏បានអរគុណផងដែរដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានអនុវត្តន៍សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើស មេដឹក នាំ ខ្លួនពេញចិត្តសម្រាប់ដឹកនាំមូលដ្ឋានរបស់ពួកគាត់។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ សម្តេចតេជោនៅតែបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។

សម្តេចបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើ ដំណាក់កាល ចំនួនបីរួមមា៖ន ការរៀបចំផែនការ ការចាត់តាំងអនុវត្ត និង ការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។ កត្តាចៃដន្យនេះ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការ លេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តផែនការ នឹងធ្វើឱ្យលេច ឡើង មន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះ ត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។ ដូច្នេះ ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់ខ្លួន បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner