ប្រមុខការពារជាតិជប៉ុនសង្ឃឹមថា ការចែករំលែកព័ត៌មានចារកម្មយោធាជាមួយកូរ៉េខាងត្បូងនឹងដំណើរការដោយរលូន

តូក្យូ ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក ណូប៊ុ គីស៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ ថ្លែងថា លោករំពឹងថា កតិកាសញ្ញាយោធាដ៏សំខាន់មួយ ដែលធ្វើឡើងជាមួយកូរ៉េខាងត្បូង ស្តីពីការចែករំលែកព័ត៌មានរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរលូន នៅក្រោមរដ្ឋបាលថ្មីរបស់កូរ៉េខាងត្បូង ។

លោក គីស៊ី បានបញ្ជាក់ដូច្នេះថា ខ្ញុំសង្ឃឹមថា នឹងមានការផ្លាស់ប្តូររវាងភាគីទាំងពីរឆ្ពោះទៅរកប្រតិបត្តិការកាន់តែរលូន នៃកិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធា ដែលហៅកាត់ថា (GSOMIA)។ ការកត់សម្គាល់បែបនេះរបស់លោក គីស៊ី បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី ផាក ជីន បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា ភាគីកូរ៉េខាងត្បូងចង់ឱ្យកិច្ចព្រមព្រៀងនេះមានលក្ខណៈធម្មតា រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី (ជប៉ុន-កូរ៉េខាងត្បូង)។

គួរបញ្ជាក់ថា ជប៉ុន និងកូរ៉េខាងត្បូងមិនមានសម្ព័ន្ធភាពយោធាផ្លូវការទេ។ តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង GSOMIA បានអនុញ្ញាតឱ្យភាគីទាំងពីរចែករំលែកព័ត៌មានសម្ងាត់យោធាដ៏រសើប។ បន្ថែមលើនេះ ប្រទេសទាំងពីរក៏បានព្យាយាមថែរក្សាទំនាក់ទំនងល្អផ្នែកនយោបាយអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ ក្នុងកំលុងរដ្ឋបាលរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្សូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចែអ៊ីន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner