Zinedine Zidane មានភាគរយខ្ពស់ ក្នុងការដឹកនាំ PSG

បាល់ទាត់ ៖ លោក ZINEDINE ZIDANE គឺជាគូប្រជែងឈានមុខគេក្នុងការក្លាយជាអ្នកចាត់ការបន្ទាប់របស់ Paris Saint-Germain ជំនួសតំណែង Mauricio Pochettino ដែលនឹងចាកចេញ ។

នេះបើយោងតាមអ្នកភ្នាល់ Betfair បានអោយដឹងថា អ្នកចាត់ការ Zidane មានភាគរយខ្ពស់ជាងគេនៅដើមសប្តាហ៍ដោយបានវ៉ាដាច់ Christophe Galtier ទៅទៀត ។ គ្រូបង្វឹកសញ្ជាតិបារាំងជើងចាស់វ័យ ៤៩ ឆ្នាំរូបនេះ បានអវត្តមានពីការងារចាប់តាំងពីបានលាឈប់ពីក្លឹប Real Madrid ជាលើកទី២ក្នុងអាជីព ។

អ្នកកាសែត Mundo Deportivo លោក Ramon Fuentes បានសរសេរថា Zidane កំពុងធ្វើដំណើរទៅប្រទេសកាតា ដើម្បីចុះកុងត្រា “ដូចដែលយើងបានប្រាប់នៅ Mundo Deportivo ថ្ងៃស្អែកការចុះហត្ថលេខារបស់ Zidane ជាមួយ PSG ត្រូវបានរួចរាល់ គ្រូបង្វឹកជនជាតិបារាំងធ្វើដំណើរទៅប្រទេសកាតាដើម្បីសម្រេចអ្វីៗគ្រប់យ៉ាង”។ Zidane ជាជម្រើសដ៏សក្តិសម សម្រាប់អ្នកគាំទ្រ ហើយ ត្រូវបានគាំទ្រដោយប្រធានាធិបតីបារាំង Emmanuel Macron ទៀតផង។

សូមរំលឹកថា Zidane បានដឹកនាំក្រុមឈ្នះជើងឯក Champions League បីដងជាប់ៗគ្នា និងពាន La Liga ក្នុងរយៈពេលដំបូង ក្នុងនាមជាអ្នកចាត់ការចន្លោះឆ្នាំ២០១៦ និង២០១៨ និងឈ្នះពាន La Liga ទី២នៅពេលគាត់ត្រឡប់មកវិញ ១០ ខែក្រោយមក ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner