ក្រុមប្រឹក្សាខេត្តកែប បើកកិច្ចប្រជុំសាមញ្ញ លើកទី ៣៦ ឣណត្តិទី៣

ខេត្តកែប ៖ នៅសាលប្រជុំ ក្រុមប្រឹក្សាខេត្ត កែប , នារសៀលថ្ងៃអង្គារ៍ ១៥កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ ក្រុម ប្រឹក្សា ខេត្ត កែប អាណត្តិទី៣ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម បណ្ឌឹត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត កែប ។

ក្នុងនាមប្រធាន ដឹកនាំ នៃកិច្ចប្រជុំនារសៀលនេះ ឯកឧត្តម សំ សារីន បានលេីកយកនូវរបៀបវារៈចំនួន០៦ ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យពិភាក្សា និងអនុម័ត ៖
១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃពុធ ១១កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២
២-របាយការណ៍ វឌ្ឍនភាព របស់គណ:កម្មាធិការ នានារបស់ក្រុមប្រឹក្សាខេត្ត៖

  • គណ:កម្មាធិការ លទ្ធកម្ម
  • គណ:កម្មការសុរិយោដី ខេត្ត
  • គណ:កម្មាធិការ ពិគ្រោះយោបល់ ស្ត្រី និងកុមារ
    -របាយការណ៍ ប្រចាំ ខែ របស់ការិយាល័យប្រជាពលរដ្ឋ របស់ រដ្ឋបាលខេត្ត
    ៣- ពិនិត្យ ពិភាក្សា និងអនុម័តលេីរបាយការណ៍ ស្ដីពី ការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វេីរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកា សម្រាប់ ឆ្នាំ២០២១ របស់ រដ្ឋបាលខេត្ត។
    ៤- សេចក្ដីព្រាងរបាយការណ៍ ស្ដី ពី សកម្មភាព សំខាន់ ៗ ដែលបានអនុវត្តន៍ដោយ គណៈអភិបាល ខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី៣៥ ដល់កិច្ចប្រជុំសាមញ្ញលេីកទី៣៦ របស់ ក្រុម ប្រឹក្សា ខេត្ត។
    ៥- ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តន៍ការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត
    ៦- បញ្ហាផ្សេងៗ ។

ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកាទីចាក់ការអង្គភាពសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ខខេត្ត ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ មន្ត្រី ព័ត៌មាន រដ្ឋបាល ខេត្ត និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner