ឡេង សារិនរាជ ដាក់គោលដៅយកមេដាយប្រាក់ឬមាស នៅស៊ីហ្គេម ឆ្នាំ២០២៣

Story កីឡាករវាយកូនបាល់កម្ពុជា ឡេង សារិនរាជ បានបង្ហើបពីការតាំងចិត្តបង្កើនការហ្វឹកហាត់ បន្ទាប់ពីឆ្លងកាត់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាអំឡុងខែឧសភា ឆ្នាំ២០២២កន្លងទៅ មិនជោគជ័យលើវិញ្ញាសាប្រកួតវាយគូ។

បន្ទាប់ពីបរាជ័យ កីឡាករវាយកូនបាល់វ័យ១៩ឆ្នាំរូបនេះ បាននឹងកំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ជាមួយគ្រូបរទេសលោក ប្រាយអន អានីរ៉ូស មុននឹងត្រឡប់ទៅបន្តការសិក្សា នៅសហរដ្ឋអាមេរិក ។ ឡេង សារិនរាជ រំលឹកថា ចាញ់នៅប្រទេសវៀតណាម វាបានក្លាយជាមេរៀនមួយជម្រុញឲ្យទឹកចិត្ត ត្រូវតែបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពក្លាយជាកីឡាករវាយកូនបាល់កម្ពុជាតំណាងជាតិដ៏មានសក្កានុពល។

ឡេង សារិនរាជ បានពន្យល់ថា ការប្រកួតស៊ីហ្គេម យើងមិនអាចប្រជែងបានដណ្តើមបានមេដាយជូនជាតិ វាមិនសូវមានបន្ទុកធ្ងន់នោះទេ ប៉ុន្តែបើស៊ីហ្គេម នៅ ប្រទេសយើង ដណ្តើមមេដាយជូនជាតិមិនបាន វាជាការអាម៉ាសណាស់។ ដូច្នោះក្នុងនាមជាកីឡាករតំណាងជាតិមួយរូប ត្រតូវខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាព ដើម្បីប្រជែងដណ្តើមមេដាយប្រាក់ឬមាសឲ្យបានជូនជាតិ និងក្រុមគ្រួសារខ្ញុំ ។

សូមបញ្ជាក់ថា ឡេង សារិនរាជ ជាកីឡាករវាយកូនបាល់មួយរូប ដែលបណ្តុះបណ្តាលពីសហព័ន្ធតាំងពីអាយុ៧ឆ្នាំមកម្ល៉េះ ហើយ អាយុ១៣ដល់១៦ឆ្នាំ ជាប់ជាជម្រើសជាតិថ្នាល និង១៧ដល់១៩ឆ្នាំជាប់ជាជម្រើសជាតិឈុតធំ ។ បច្ចុប្បន្ន ជម្រើសជាតិរូបនេះ កំពុងទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ និងហ្វឹកហាត់កីឡាវាយកូនបាល់នៅសហរដ្ឋអាមេរិក និងត្រៀមជាកីឡាករតំណាងជាតិ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner