រថយន្តកូរ៉េ បុកគូទរថយន្តកុងតឺន័រឈប់នៅចញ្ចេីមផ្លូវបណ្ដាលឲ្យព្រូម្នាក់រងរបួសធ្ងន់ទាំងព្រឹក

ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងបើកបរដោយបុរសម្នាក់ រួមដំណើរ និងព្រូម្នាក់ទៀត ហើយសង្ស័យតៃកុងងងុយដេកក៏រេចង្កូតជ្រុលទៅបុកគូទរថយន្តកុងតឺន័រដែលឈប់នៅចិញ្ចើមផ្លូវបណ្ដាលឲ្យព្រូម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែត្រក្នុងភូមិអន្លង់គង សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកូរ៉េ ពណ៌ស ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ សង្ស័យតៃកុងងងុយដេកបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកគូទរថយន្តកុងតីន័រដែលឈប់នៅចិញ្ចើមផ្លូវបណ្ដាលឲ្យរថយន្តកូរ៉េរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ នឹងធ្វើឲ្យព្រូម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយរបស់ក្លីនិចឯកជនដឹកទៅសង្គ្រោះភ្លាមៗ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាពេលនោះខាងរថយន្តកុងតឺន័រមិនបានទាមទារសំណងទៅលើរថយន្តបង្កនោះទេ ដោយសម្រេចចិត្តឲ្យរថយន្តបង្កហៅរថយន្តផ្សេងទៀតមកសណ្ដោងយករថយន្តទៅជួសជុលខ្លួនឯងដោយបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ដោយ ៖ ជីម ភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner