អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ អំពីភាពមិនប្រក្រតីក្នុងប្រតិបត្តិការបង្ក្រាបឱសថក្លែងក្លាយ នៅឱសថស្ថានមួយកន្លែង
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវករណីលោកឧត្តមសេនីយ៍ទោមួយរូប មានតួនាទីជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ អំពីភាពមិនប្រក្រតីក្នុងប្រតិបត្តិការបង្ក្រាបឱសថក្លែងក្លាយ នៅឱសថស្ថានមួយកន្លែង ដែលលោកឧត្តមសេនីយ៍ទោរូបនេះ ជាប្រធានក្រុមដឹកនាំកម្លាំងប្រតិបត្តិការ ៕ ដោយ-រ៉ាវុធ