វិមានក្រឹមឡាំង៖ រុស្ស៊ី និងសហរដ្ឋអាមេរិកត្រូវតែពិភាក្សាពីការបន្តសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរ
ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថា រុស្ស៊ី និងសហរដ្ឋអាមេរិកត្រូវតែពិភាក្សាអំពីការបន្តសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរ New START ។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានសង្កត់ធ្ងន់ថា បញ្ហានេះមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខពិភពលោក ហើយប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន មិនមែនជាហេតុផលដើម្បីជៀសវាងការពិភាក្សារបស់ខ្លួននោះទេ។ រុស្ស៊ី និងសហរដ្ឋអាមេរិកកាន់កាប់អាវុធនុយក្លេអ៊ែរជាង ៩០ភាគរយនៅលើពិភពលោក។
គួរបញ្ជាក់ថា សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ហើយត្រូវចប់សុពលភាពនៅដើមឆ្នាំ២០២១។ សន្ធិសញ្ញានេះ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្របតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា




