ចូលលួចទ្រព្យសម្បត្តិទាំងកណ្ដាលថ្ងៃ ម្ចាស់ផ្ទះឃេីញទាន់ចាក់សោពីក្រៅ រួចប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីចូលទៅក្នុងផ្ទះគេបំណងលួចយកទ្រព្យសម្បត្តិ តែម្ចាស់ផ្ទះឃេីញទាន់ចាក់សោពីក្រៅ កាលពីវេលាម៉ោង២និង២០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិ ជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ អេង ឡងឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះខៀវ ចាន់ថា ភេទប្រុស អាយុ ៥៤ឆ្នាំ ស្នាក់នៅផ្ទះកេីតហេតុ។

បើតាមប្រភពព័ត៌ មានបានឱ្យដឹងថា មុ នពេលកេីតហេតុម្ចាស់ផ្ទះបានបេីកទ្វារចំហចោល រួចដេីរទៅអង្គុយលេងនៅក្បែរផ្ទះរបស់ខ្លួននេះដែរ។ បន្ទាប់មកក៏ស្រាប់តែឃេីញជនសង្ស័យដើរចូលទៅក្នុងផ្ទះ ភ្លាមៗនោះគាត់ក៏បានរត់ទៅចាក់សោផ្ទះពីខាងក្រៅ រួចរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួនតែម្តង។

ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះទៅដល់ ហើយបាននាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដេីម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner