មនុស្ស​រាប់​ពាន់​នាក់​ តវ៉ា​​​ប្រ​​ឆាំងនឹង​ជន​ជាតិ​រ​វ៉ាន់​ដា​​​ពេញ​ទីក្រុងហ្គោម៉ា​​ក្នុង​ប្រទេស​​​កុង​ហ្កោ​

ក្រុម​​អ្នក​តវ៉ា​​ប្រឆាំង​ជន​ជាតិ​រវ៉ាន់ដា​ បាន​បង្ក​ចលាចល​ពាស​ពេញ​​ទីក្រុ​ង​ហ្គោ​ម៉ា​​ភាគ​ខា​ងកើ​ត​ប្រទេស​កុង​ហ្កោ​ ដោយ​មាន​ការ​ចុះ​រុះរើ​ហា​ងនា​នា ​និ​ងឆែ​ក​ឆេ​រ​រថ​យ​ន្ត ដែល​ពួ​ក​គេ​ស​ង្ស័យ​ថា​ ដឹក​ជ​ញ្ជូន​ជ​នជា​តិ​រវ៉ាន់ដា​​។

​មនុស្ស​​រាប់​​​ពា​ន់​​នា​ក់ ​​បាន​​​ដើ​រ​​​តាម​​​ដ​ង​ផ្លូវ ​ដើ​ម្បី​​​តវ៉ា​ប្រឆាំង​នឹង​​​ប្រទេ​ស​​រ​វ៉ាន់​ដា​​នៅ​​​ព្រឹក​​​មួ​យ​​ថ្ងៃ​​បន្ទាប់​​ពី​​ រដ្ឋា​ភិ​បា​ល​​កុងហ្គោ​​​ ​​អះ​អាង​​​ជា​​ថ្មី ​ថា ប្រទេស​នេះ​ គាំទ្រ​​ក្រុ​ម​​​ឧ​ទ្ទា​ម M23។

ក្រុម​បាតុ​ករ​ ​ដែ​ល​ខ្លះ​​បាន​ដោះអាវ​ខ្លួន​ទទេ​ បានប្រ​ញាប់​ប្រ​ញា​ល់ធ្វើ​ដំណើរ​ទៅ​​កា​ន់​​ព្រំ​ដែ​​ន​​ប្រ​ទេស រវ៉ាន់​ដា​ ដោយ​ស្រែក​ពា​ក្យ​ស្លោក​ប្រ​ឆាំង​ នឹង​ប្រធានាធិបតីរវ៉ាន់​ដាគឺ​ លោក Paul Kagame ។

ប៉ូលីសខាង​​កុប្បកម្ម​ បានបាញ់ឧស្ម័នប​ង្ហូរ​​ទឹក​ភ្នែក ដើម្បី​បំ​បែកហ្វូងមនុស្ស​។​ ​នេះបើ​យោង​តា​ម​អ្ន​ក​យក​ព័ត៌​មាន​ AFP ដែលបាននិយា​យ​ថា យ៉ាងហោចណាស់ អ្ន​ក​​តវ៉ាម្នា​ក់​ បានរ​ងរ​បួ​ស​។

នៅ​​ថ្ងៃ​​ក្រោយ​​ម​ក​ ក្រុម​អ្នក​ត​វ៉ា ​បាន​​​ចូល​​​​ប្លន់​​ហាង​ក្នុង​សង្កាត់​ពា​​ណិជ្ជ​ក​ម្ម​ក្នុង​​ទី​ក្រុង​ហ្គោម៉ា​។ អ្នក​​ខ្លះ​​ ក៏​​បាន​​ឈប់ ​និង​ឆែក​ឆេ​រ​​រ​ថយ​ន្ត​​ដឹក​ប្រជាជនរវ៉ាន់​ដា​ ដែល​​ភា​គច្រើ​ន​​ទំនង​ជា​​​រត់​​គេច​ឆ្ល​ង​​ព្រំដែន​ក្នុង​អំ​ឡុ​ង​ពេ​ល​មា​ន​​ភាព​​ចលាច​ល​។

​​កង​ទ័​ពរវ៉ាន់​ដា​ម្នាក់​ ដែលជា​បាតុករ​ម្នាក់​​​ប្រាប់​​សា​រព័ត៌មាន​ A​FP ថា​៖ «យើង កំ​ពុង​អំ​ពាវ​នាវ​ឱ្យរ​ដ្ឋា​​ភិបា​ល​ផ្ត​ល់​ឯកស​ណ្ឋាន​ និ​​ងអាវុធ ដើម្បីឱ្យ​យើង​អា​ច​ប្រ​យុទ្ធបាន​»។​​

ការប៉ះទង្គិច​គ្នា​​​រវាង​​សាធា​រ​ណ​រដ្ឋ​​​ប្រ​ជា​ធិ​បតេ​យ្យ​​​កុង​ហ្គោ​ និង​​ប្រ​ទេ​ស​​ជិ​ត​​​ខា​ង​​ភា​គ​ខាង​កើត​របស់​​​ខ្លួន​ ​បាន​​កើន​​ឡើង​​ជាមួយ​​​ក្រុម​​ឧទ្ទាម M23ក្នុ​ង​​រយៈ​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​​​កន្ល​ង​​​ទៅ​។

កង​ជីវ​ពល ​Tutsi ជា​កង​កម្លាំង​​ចម្បងរបស់កុ​ងហ្គោ​ ​ដែ​ល​ជាក្រុ​ម​ប្រដា​ប់​អាវុ​ធ​មួយ​ក្រុ​មនៅ​ភា​គ​ខាង​កើ​ត​ប្រទេស​នេះ​ ធ្លាប់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពីប្រទេស​បន្ទាប់​ពី​ការ​វាយលុក​រួ​ម​​គ្នា​ ​ដោយ​​កងទ័​ព​អង្គការ​សហប្រជាជាតិ​ និង​​​កង​ទ័​ព​​កុ​ងហ្គោ​​។ ​ថ្មីៗនេះ ក​ងជី​វ​ពល​នេះ បានត្រលប់​ម​ក​វិញ​ និង​​បានប៉ះ​ទ​ង្គិច​គ្នា​ជា​ញឹក​ញាប់​ជាមួ​យ​ក​ង​ទ័ព​កុ​ង​ហ្គោ​ក្នុ​ង​អំពើ​ហឹ​ង្សា​ ដែលបា​ន​ធ្វើ​ឱ្យ​មាន​ភា​ពតា​ន​តឹ​ង​នៅអា​ហ្វ្រិ​​ក​កណ្តា​ល​​។

ប្រភព៖ France24

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner