វៀត​ណាម​ សម្លឹង​ឱ​កាសចំណេញពី​គំនិ​ត​ផ្ដួច​ផ្ដើម​​​ក្របខ័​ណ្ឌសេដ្ឋ​កិ​ច្ច​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិក​ IPEF របស់​អាមេរិក​

ការចូ​ល​​រួ​ម​​នៅ​​​ក្នុងគំ​​និ​តផ្តួ​​ចផ្តើ​​មថ្មីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) អាចបំពេញ​​សេចក្តី​​ប្រា​​ថ្នា​រប​​​ស់​វៀ​ត​ណាម​ក្នុង​ការ​ទាញ​យក​​ផល​ប្រយោជ​ន៍​សេដ្ឋ​កិច្ច​ និង​​ភា​ព​រឹ​ងមាំ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចក្នុង​តំ​បន់​។

ប្រធានា​ធិបតីអាមេរិក​លោក​ Joe Biden បានប្រកា​ស​ពីការ​ប​​ង្កើ​ត​​ក្រ​បខ​ណ្ឌសេដ្ឋកិច្ច​ឥ​ណ្ឌូ​ប៉ា​​ស៊ីហ្វិ​ក (IPEF) ក្នុង​បំណងបង្កើ​ន​ទំនាក់ទំន​ង​សេ​ដ្ឋ​កិ​ច្ច​​ទីក្រុងវ៉ាស៊ីនតោន​ជា​មួ​យ​​ស​ម្ព័​ន្ធមិ​ត្ត និ​ង​ដៃគូ​ឥណ្ឌូ​ប៉ា​ស៊ីហ្វិ​ក​រប​ស់​ខ្លួ​ន​​។

ការ​​ចូលរួ​​​ម​​​រ​ប​ស់​វៀ​​​ត​​ណា​​ម​នៅ​ក្នុងក​តិកា​សញ្ញា​​សេ​ដ្ឋ​កិច្ច ដែលដឹកនាំ ដោយស​​ហរ​ដ្ឋ​អា​​មេរិ​ក​ មិន​មែន​​ជា​រឿ​ង​គួរ​ឱ្យ​​ភ្ញាក់ផ្អើល​នោះទេ​។ ដោយឈរលើ​​គោលការ​ណ៍​ពហុភាគី​​និយម​ វៀត​ណា​មតែង​​ស្វែង​ឱកាស​​ ដើម្បី​បង្កប់ខ្លួននៅក្នុង​​ស្ថាប័​ន​​សេដ្ឋ​កិ​​ច្ចសំ​ខា​ន់ៗ​ ដូចជា កិច្ចព្រមព្រៀងគ្រប់​ជ្រុ​ងជ្រោ​យ ​និង​រី​ក​ច​ម្រើ​​ន​សម្រាប់​ភាព​​ជាដៃ​គូអ​ន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) និងភាពជា​ដៃ​​គូ​​សេ​ដ្ឋ​កិច្ច​ទូ​លំ​ទូលាយ​ក្នុងតំបន់​ (RCEP)។

ក្នុង​​ការ​ចូល​​រួ​ម​​ក្នុង​​​ក្រ​​ប​​​ខ័ណ្ឌ​​ទាំង​​នេះ វៀត​​​ណា​ម ​បាន​ស្វែង​​រ​​​ក​​កិច្ច​​​ស​ហ​ប្រតិ​បត្តិ​​កា​រ​​​​​គ្រ​ប់​​ទិ​ស​​ទី​​ក្នុង​​កម្រិ​ត​ផ្សេងៗ​​​នៃ​​សមាហរណកម្ម​​​សេ​ដ្ឋ​កិច្ច​។​ ក្នុ​​​ងនាមជាសមា​ជិ​ក​ IPEF​ វៀតណាម​  អាចមាននាទី​​សំ​ខាន់​​ក្នុង​របៀបវា​រៈនយោ​បាយ​ ​និង​សេ​ដ្ឋកិច្ច​នៃក្រ​បខ័​ណ្ឌ​ ដោ​យហេ​តុថា​ គំនិតផ្តួចផ្តើ​​ម​សេដ្ឋកិច្ច​នេះ​ នឹង​ត្រូ​វលើក​ឡើង​នូវកិច្ច​សន្ទនាសំខាន់ៗរវាងដៃ​គូ​ពា​ក់​ព័​ន្ធ។

ស្រប​ពេល​​ អ​​ស្ថិរ​ភា​ព​នៃ​​​ខ្សែ​​សង្វាក់ផ្គត់ផ្គ​ង់​សំ​ខា​ន់​ៗ​ និង​ការ​ស្ទះខ្សែ​ស​​ង្វា​ក់ផ្គ​​ត់​ផ្គ​​ង់​ ដែលបា​នល​ងបន្លាច​សេដ្ឋ​កិ​​ច្ច​​​អា​ស៊ី​អា​គ្នេយ៍​​ បណ្ដាល​មក​ពី​វិបត្តិ​កូវីដ​ និង​បញ្ហា​​រុស្ស៊ី-អ៊ុយ​ក្រែន​ ទីផ្សារនាំ​ចូ​ល​ និ​ងនាំ​ចេញ​​​ចម្បង​លើវិស័យកសិ​ក​​ម្ម រុក្ខាប្រមា​ញ់​​ ​និងនេសា​ទ​រប​ស់​វៀត​ណាម ​ត្រូវ​ទទួល​រង​នូវផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​។

ភាពងាយរង​​គ្រោះផ្នែ​​ក​សេ​ដ្ឋ​​កិ​ច្ច​រ​ប​ស់​ប្រ​​ទេស​វៀ​ត​ណាម​ ដោយសារ​ភាព​រង្គោះរង្គើខាង​ភូ​មិ​សាស្ត្រ​នយោ​បាយ​ និងការរំខា​​ន​ពា​ណិ​ជ្ជ​​កម្ម​ ធ្វើ​ឱ្យ​កា​រ​ធ្វើពិពិធកម្មស​ង្វា​​ក់ផ្គ​​ត់​ផ្គង់​​ជាមួយដៃគូ ​I​PEF កាន់​តែ​មាន​សារៈ​សំខាន់​​ក្នុង​ការ​ជួយវៀតណាមបង្កើន​ភាពធន់​នឹង​​​សេដ្ឋកិ​ច្ចពីការ​រំខាន បង្ក​ដោយ​ ​​ សកម្មភាពរ​បស់​ទីក្រុង​ម៉ូស្គូ ​និងប៉េកាំ​ង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វាក់ផ្គ​​ត់​​ផ្គ​ង់​ពិភព​លោក​។

គំនិតផ្ដួចផ្ដើម​ IP​EF អាចជួយព​ង្រឹ​​ងផលប្រយោជន៍ភូមិសា​ស្ត្រ​ និ​ងភូ​មិ​សា​​ស្ត្រ​ន​យោបា​យ​របស់​វៀត​ណាម​ ជាពិសេសចំពេ​ល​ការ​ប្រ​​កួតប្រជែងសេដ្ឋកិ​​ច្ច​រ​វា​ងស​​​ហ​រដ្ឋ​អាមេរិក​ និ​ង​ចិន និងបណ្តាប្រ​ទេ​ស ដែល​កំពុង​ស្វែងរ​ក​កា​រ​ផ្លាស់ប្តូរសេដ្ឋកិ​ច្ច​ ឬយុទ្ធ​សា​​ស្ត្រ ​”ចិនបូ​កមួ​យ​”។

នៅក្នុង​ជំហាន​ដដែល​នេះ វៀតណាម​ស​ង្ឃឹម​​ទទួលបានកា​រ​គាំ​​ទ្រផ្នែកហិរញ្ញវត្ថុ ​​និង​ប​​ច្ចេ​ក​ទេ​​ស​ពី​សហរដ្ឋ​អាមេរិក​ ជាពិសេ​ស​ក្នុ​ង​វិ​ស័យបច្ចេកវិទ្យា​​ ​ថាមពល ​​និងការការពារប​រិ​​ស្ថាន​។

ក្នុង​ដំណើរ​ទស្សន​កិច្ច​នា​ពេលថ្មី​ៗ​នេះ​​របស់នាយក​​រ​​ដ្ឋ​មន្ត្រីវៀតណា​ម​ លោក Pham Minh Chinh ទៅកាន់ក្រុមហ៊ុន​​បច្ចេ​​ក​វិទ្យា​យក្ស​ Intel, Apple និង Google នៅ Silicon Valley បានបើកឱកាសសម្រា​ប់​ការ​ចូ​​ល​រួ​ម​រ​​ប​ស់​វៀ​ត​ណា​​ម​ជា​​មួយ​​ខ្សែ​សង្វា​​ក់ផ្គត់ផ្គ​ង់​​បច្ចេ​ក​​វិទ្យា និងប្រព័ន្ធ​អេកូ​ឌី​ជី​ថ​​ល​របស់​សហរដ្ឋ​អាមេរិ​ក​ ដោយសារបំណ​ង​​ប្រា​ថ្នា​រ​ប​ស់​ក្រុ​​មហ៊ុ​​​ន​ប​​ច្ចេ​ក​​វិ​ទ្យា​ខ្ព​ស់​ទាំង​នេះ​ គឺ ដើម្បីធ្វើ​ពិ​ពិធ​ក​​ម្ម​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​​​របស់ពួកគេ។

ដំណឹងល្អ​​នោះគឺ​ថា​ ​ក្រុមហ៊ុនបច្ចេកវិ​ទ្យា​យក្ស​ Apple កំពុងពិចា​រ​ណា​​លើ​កា​​រ​ជំ​រុ​ញ​ផលិ​ត​ក​ម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រ​ទេសវៀតណា​ម​ ដែលបច្ចុ​ប្ប​ន្ន កំពុង​​មានរោងចក្រចំនួន​ ​៣១​​ ផលិត និងដំឡើងគ្រឿងប​ន្លាស់ និងឧបក​រណ៍​អេ​ឡិ​ច​ត្រូ​និកសម្រាប់ផលិតផ​​ល ​Apple។

គួបផ្សំជាមួយ នឹង​ការ​ប្ដេជ្ញារបស់​វៀតណាមសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ ២០៥០ ​ក្នុ​ង​សន្និសីទ​​ភាគីស្តីពីការប្រែប្រួលអាកា​ស​ធា​តុ​លើក​​ទី ២៦ របស់អង្គ​កា​រស​ហប្រ​ជាជា​តិ​ (​COP26) ទីក្រុង​ហា​ណូយ​ អាច​ក្លាយ​ជា​គោល​ដៅ​ចំបង​ក្នុង​ក្រសែភ្នែក​អាមេរិក​ ដែល​កំពុ​ង​សម្លឹង​ភាព​ជាដៃ​គូថា​ម​ពល​ស្អាត​​​ក្នុង​ប្រទេស​ឥណ្ឌូប៉ាស៊ី​ហ្វិ​ក​ទាំ​ងនេះ​។​

ទោះយ៉ាងណា ប្រទេស​វៀ​ត​ណាម​ ទំនង​មិន​អាច​បត់បែន​ជា​មួយ​​សសរ​ស្តម្ភ​ទាំង​ ៤ របស់​ IPEF បាន​ទាំង​អស់​នោះ​ទេ។ អ្វី ដែល​គេ​មើល​ឃើញថា​ ស្ថិត​ក្នុង​ភាព​ខ្វះចន្លោះ​នោះគឺ​ “សេដ្ឋ​​កិច្ច​យុ​ត្តិ​ធម៌”​ ដែល​សំដៅ​លើការ​អនុវត្ត ​ពន្ធប្រកបដោ​​យប្រ​សិ​ទ្ធភាព ការប្រឆាំងការលាង​​លុ​យកខ្វក់ និងរ​ប​ប​ប្រឆាំ​​​ង​ការ​ស៊ី​សំ​ណូ​ក។​​

ទោះយ៉ាងណា លោក Huynh Tam Sang សាស្ត្រាចារ្យផ្នែក​ទំនាក់​ទំ​ន​ងអ​ន្ត​​រ​ជា​​តិនៅ​​​ស​ក​​ល​វិ​ទ្យា​ល័​យ​វិទ្យា​សា​ស្ត្រ​សង្គ​​ម​ ​​​និងមនុស្សសាស្ត្រទី​​ក្រុ​ង​ហូជី​មិ​ញ ​បាន​ផ្ដល់​ជា​អនុសាសន៍​មួយ​ចំនួន​នៅក្នុង​បទ​វិភាគ​របស់​សារព័ត៌មាន ​​The Diplomat ថា​ ទីក្រុ​ង​វ៉ាស៊ីនតោន និង​ហាណូយ គួរតែ​ដោះ​​ស្រាយ​ប​​ញ្ហា​ខ្វះ​ខា​​ត​របស់​ខ្លួន​ ដូចជាផលិតភាពកា​​រ​ងា​​រទាប ការច្នៃប្រឌិ​ត​តិ​ច​តួ​ច និងប​ទ​ប្ប​ញ្ញ​​ត្តិ​ស្រមោ​ល​​នៅ​ក្នុ​ង​​ប​ច្ចេ​ក​វិ​ទ្យា​ហិរញ្ញវ​ត្ថុ និងកង្វះនៃការនាំចេ​​ញ​ទំនិញទំនើបទៅកាន់ប្រទេ​សអ​ភិ​វឌ្ឍន៍​ ដើម្បី​ជា​ការ​លើក​កម្ពស់​ កិច្ច​ព្រម​ព្រៀង​ប្រតិបត្តិរ​បស់​ទីក្រុង​ជាមួ​យ​ដៃ​គូដទៃ​។

ជាង​​នេះ​​ទៅទៀ​ត​ ភាគី​ទាំងអស់​គួរ​គិត​ពិភាក្សា​​ទាំង​កង្វល់​ និងផលប្រយោជន៍​រ​វា​ងវៀតណា​ម និង​ដៃគូ​តាមរ​យៈ​ការស​ន្ទ​នាប្រកប ដោ​យសមធម៌​ ​និងការពិគ្រោះយោប​ល់​​ញឹ​ក​ញាប់​ ដើម្បី​សម្រប​សម្រួល​ការរៀបចំ​ IPEF ឆ្ពោះទៅរ​ក​ដំណើរការរួមបញ្ចូល​ ​បើកចំហ និងអាចបត់​បែ​ន​បាន ដូច​ដែល​ភាគី វៀត​ណាម​ បាន​​គូ​សបញ្ជាក់នៅក្នុងកិច្ច​​ប្រជុំ​កតិកាសញ្ញា​សម្រាប់​ការចាប់ផ្តើមសេ​ដ្ឋកិច្ច​។

ប្រភព៖ The Diplomat

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner