ឯកឧត្តម សាយ សំ​អាល់ កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ សមាជិក​គណបក្ស ដែល​នាំមក​នូវ​លទ្ធផល​យ៉ាង​ត្រចះត្រចង់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​កន្លងមក​

​ព្រះសីហនុ៖ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២​នេះ ក្នុង​នាម​សម្តេច​តេ​ជោ​ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និង​សម្តេច លោកជំទាវ​អនុប្រធាន​គណបក្ស ឯកឧត្តម សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ក្រុមការងារ សមាជិក សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​បាន​នាំមក​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​។​

ឯកឧត្តម សាយ សំ​អាល់ កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ សមាជិក​គណបក្ស ដែល​នាំមក​នូវ​លទ្ធផល​យ៉ាង​ត្រចះត្រចង់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​កន្លងមក​

​ឯកឧត្តម​បានគូសបញ្ជាក់ថា លទ្ធផល​ដ៏​ត្រចះត្រចង់​ដែល​យើងទាំងអស់គ្នា​បានឃើញ​នេះ គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​មួយ និងចាត់ទុកថា លទ្ធផល​នេះ​គឺ​បាន​ឆ្លើយតប​ទៅនឹង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ដែល​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​មកឱ្យ​យើង ក្នុងការ​បម្រើ​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។

​ឯកឧត្តម សាយ សំ​អាល់ បាន​បន្តថា កម្ពុជា​ជា​ប្រទេស​ដែល​ពិសេស និង​ដោយឡែក គឺ​មិនមាន​ប្រទេស​ណា​ដូច​កម្ពុជា​នោះទេ ដែល​បាន​ធ្លាក់ខ្លួន​ដល់​ចំណុចសូន្យ ហើយ​ស្តារ​ខ្លួនឯង​ត្រឡប់មកវិញ ជាមួយនឹង​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ អ្វី​ទាំងអស់នេះ គឺ យុទ្ធជន​របស់​យើង កម្មាភិបាល​របស់​យើង ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​នាំ​សន្តិភាព​ឱ្យ​កម្ពុជា ហើយ​យើង​បាន​ឆ្លើយតប​ទៅវិញ ដោយ​បន្ត​កាច់ចង្កូត​ដឹកនាំ​នាវា​កម្ពុជា​ឱ្យ​រីកចម្រើន​រុងរឿង​ទៅមុខ ដូច​អរិយ​ប្រទេស​ដទៃ​ផងដែរ​។​

​ឯកឧត្តម​ប្រធាន​ក្រុមការងារ បានឱ្យដឹង​ទៀតថា ការបោះឆ្នោត​គាំទ្រ​ពី​សំណាក់​សមាជិក សមាជិក​គណបក្ស ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​យ៉ាងច្រើន​លើសលុប​ជូន​គណបក្ស​ប្រជាជនកម្ពុជា ក្នុងចំណោម​១៧​គណបក្សនយោបាយ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​តិ្ត​ទី​៥ ឆ្នាំ​២០២២ គឺ​បង្ហាញ​អំពី​ការជឿទុកចិត្ត​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​រុងរឿង​បន្ថែមទៀត ហើយ​បង្ហាញថា ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្តន៍​សិទ្ធិ​របស់ខ្លួន នោះ​គឺ​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។​

ឯកឧត្តម សាយ សំ​អាល់ កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ សមាជិក​គណបក្ស ដែល​នាំមក​នូវ​លទ្ធផល​យ៉ាង​ត្រចះត្រចង់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​កន្លងមក​

​មុនបញ្ចប់នូវសង្កថា ឯកឧត្តម​បាន​គូសបញ្ជាក់ថា ពិតណាស់ ជោគជ័យ​នៃ​ការបោះឆ្នោត​ឆ្នាំ​២០២២​នេះ គឺជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​គណបក្ស​យើង បន្ត​ឈានទៅ​ដណ្តើម​ភាព​ឈ្នះ ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ នៅ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤​។ ទោះជា​យ៉ាងណា ក៏​នៅមាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​បន្ត​ដោះស្រាយ និង​កែលម្អ​បន្ថែមទៀត ដូច្នេះ​ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ ឱ្យបាន​កាន់តែ​ល្អប្រសើរ សំដៅ​ថែ រក្សា​ការគាំទ្រ និង​ការជឿទុកចិត្ត​របស់​ប្រជាពលរដ្ឋ មកលើ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​បុព្វហេតុ​ដើម្បី បន្ត​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ឆ្ពោះទៅកាន់​ដំណាក់កាល​ថ្មី​តាម​ផែនការ​កំណត់​៕​

ដោយ៖ពលជ័យ

រូបភាព៖ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ

ឯកឧត្តម តឹករ៉េត សំរេច នៅក្នង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នាខេត្តព្រះសីហុននា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២​នេះ
ឯកឧត្តម សៅ សុភាពនៅក្នង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នាខេត្តព្រះសីហុននា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២​នេះ
ads banner