សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម អញ្ជើញប្រារព្ធ ពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានរយៈ ពេល ៤៥ឆ្នាំ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធ ដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និង ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ខ្មែរ ប៉ុល ពត និងបក្ខពួក។

កម្ពុជា និងវៀតណាមរួមគ្នាប្រារព្ធពិធីដ៏មហោឡារិក ដើម្បីអបអរ សាទរ និងរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហានក្នុង ការរំដោះ ជាតិ និងប្រជាជនកម្ពុជាកាលពី ៤៥ឆ្នាំមុននេះ។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ សង្គម និយម វៀតណាម នៅព្រំដែនកម្ពុជា និង វៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្តបានឆ្លងទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រកាលពី ៤៥ឆ្នាំមុននោះ។

ក្រៅតែពីការអបអរសាទរ និងរំលឹកដល់ដំណើរតស៊ូរំដោះជាតិកាល ពី៤៥ឆ្នាំមុនហើយនោះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផល មួយចំនួន ដែលត្រូវបានសាងសង់នៅតំបន់ប្រវត្តិសាស្ត្រ ចំណុចផ្តើមនៃការស្រោចស្រង់ជាតិចេញពីរបបប្រល័យពូជសាសន៍នេះផងដែរ។

សមិទ្ធផលដែលបានសាងសង់ និងសម្ពោធនេះរួមមាន៖ អគារ វេទិកាអចិន្ត្រៃយ៍ទំហំ ៦.១ម៉ែត្រ គុណ ៤៧ម៉ែត្រ ចំនួន ១ខ្នង, សាងសង់ទីលានបាល់ទាត់លើដីទំហំ ៦៨ម៉ែត្រ គុណ ១០៦ម៉ែត្រ, ជីកស្រះមួយមានទំហំ ៧០ម៉ែត្រ គុណ ៧០ម៉ែត្រ ជម្រៅជាង ១០ម៉ែត្រ ដោយមានចម្លាក់រូបនាគពីថ្មភក់ព័ទ្ធជុំវិញ, សាង សង់ ប្រាង្គ និងចម្លាក់ព្រះអង្គគោកធ្លក, សាងសង់សាលាដំណាក់ទំហំ ៦.១ម៉ែត្រ គុណ ១៩.៦ម៉ែត្រ ចំនួន មួយខ្នង កម្ពស់ មួយជាន់, សាងសង់ អគារមិត្តភាពមួយខ្នង កម្ពស់ មួយជាន់ ដោយមាន បំពាក់គ្រឿងសង្ហារឹម និងសម្ភាបច្ចេកទេស LED និងការរៀបចំ នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។

ក្រៅតែពីសមិទ្ធផលនៅតំបន់ X16 ហើយនោះ ក៏មានការសម្ពោធ ដាក់ឱ្យប្រើប្រាស់សារមន្ទីរកោះថ្មទំហំ ៧ម៉ែត្រ គុណ ១៨ម៉ែត្រ ដើម្បីតម្កល់ឯកសារវត្ថុតាង នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យ ពូជសាសន៍ ប៉ុល ពត និងបង្ហាញពីសច្ចភាពប្រវត្តិសាស្ត្រ សម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ និងឈ្វេងយល់បន្ថែម ទៀត។

ក្នុងឱកាសនេះឯកឧត្តម ផាម មីងជីញ នាយករដ្ឋមន្ត្រីវៀតណាម បាន លើក ឡើងថា ថ្ងៃនេះ ខ្ញុំមានក្ដីរីករាយដែលបានអញ្ជើញ ចូលរួម ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីរំលឹកគំរប់ ៤៥ ឆ្នាំ របស់សម្ដេចតេជោហ៊ុនសែន ដែលបានតស៊ូរំដោះជាតិ ។ ពិធីរំលឹកខួប ៤៥ឆ្នាំ និងដំណើរសង្គ្រោះជាតិ ដើម្បីផ្ដួលរំលំរបប ប្រល័យ ពូជសាសន៍ប៉ុលពត រំដោះប្រជាជនកម្ពុជានឹងបង្ហាញពី កិច្ចសហប្រតិបត្តិការ ពិសេសរវាងប្រជាជនយើងទាំងពីរ រួម ចំណែកពូនជ្រុំប្រវត្តិសា ស្ត្រប្រពៃណីដ៏ល្អរវាងកម្ពុជា-វៀតណាម ។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានបន្តថា ពិធីដ៏មានអត្ថន័យ ជ្រាល ជ្រៅ ដែលកំពុងតែអបអរខួប៤៥ឆ្នាំ ( ២០ មិថុនាឆ្នាំ ១៩៧៧-២០ មិថុនា ឆ្នាំ ២០២២) នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែនបានទស្សនាកន្លែងមួយចំនួនដែលទាក់ទងទៅនឹងតំបន់ប្រវត្តិសាស្ត្រ នៅថ្ងៃទី២០មិថុនា ១៩៧៧ ដែលចាប់ផ្ដើមដំណើរ ការដ៏លំបាក និងគួរឱ្យមោទនភាពរបស់សម្ដេចតេជោហ៊ុនសែន និងសមាជិក ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្ដេចតេជោហ៊ុនសែន ក៏បានឆ្លៀតជួបជាមួយនិងកម្មាភិបាល និងប្រជាជនវៀតណាមនិងបង្ហាញអារម្មណ៍ជ្រាលជ្រៅក្នុងដំណើរនៅឆ្នាំដែលមិនអាចបំភ្លេចបាន ។

វៀតណាម-កម្ពុជា ជាមិត្តប្រទេសជិតខាងគ្នា មានទំនាក់ទំនងជិត ស្និទ្ធ នឹងយូវែង ប្រជាជនទាំងពីរមានសាមគ្គីភាព នឹងចែករំលែក ការលំបាកគ្នាទៅវិញទៅមក ជួយគ្នាក្នុងគ្រាលំបាកចាប់ពីឆ្នាំ១៩៤៥ អង្គភាពទ័ពវៀតណាមជាច្រើន បានមកកម្ពុជា ដើម្បីជួយដល់កម្ពុជា រំដោះប្រទេសកម្ពុជាតស៊ូ ផ្តួលរំលំអនានិគម ។

ការពិតមានកងកម្លាំងកម្ពុជា ក្នុងការប្រឆាំងនឹងខ្មែរក្រហមនៅក្នុង ភូមិភាគឦសាន្ត នៅតាមព្រំដែន ។ ក្នុងគ្រាដ៏សែនលំបាក លំបិន នោះ សម្តេចតេជោហ៊ុនសែន ពេលនោះ ជាមេកបញ្ជាការកង វរសេនា ធំ បានរួមកម្លាំងជាមួយអ្នកស្នេហ៍ជាតិមួយចំនួន បានរត់ ភៀសខ្លួនទៅវៀតណាម ដើម្បីបង្កកម្លាំងដើម្បីជួយរំដោះ ប្រជាជន កម្ពុជា ។ នៅពេលនោះ ប្រទេសដែលមានលទ្ធភាពជួយគឺមិនអាច ជួយបានគឺមានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ដែលអាចជួយ កម្ពុជាបាន ។ វៀតណាម ស្ថិតក្នុងស្ថានភាពលំបាកដែលទើបផុត ពីសង្គ្រាម ប៉ុន្តែដោយប្រជាជនវៀតណាម បានខិតខំបណ្ដុះ បណ្ដាល កម្មាភិបាល កសាងបដិវត្តន៍ឲ្យកម្ពុជា និងបាន ជួយ សម្របសម្រួលជាបណ្ដើរៗជាមួយកងកម្លាំង ដើម្បីប្រយុទ្ធប្រឆាំង នឹងបនប៉ុលពត ។ ១២ឧសភា ១៩៧៨ កងកម្លាំងសង្គ្រោះជាតិ កម្ពុជា នៃកងទ័ពបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើងដោយ មាន សមមិត្តហ៊ុនសែនជាមេបញ្ជាការ។ នៅថ្ងៃទី២ធ្នូ ១៩៧៨ បាន បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលមានសមមិត្ត ហេង សំរិន ជាប្រធាន និងសមមិត្តហ៊ុនសែន ជាសមាជិក ដែលនេះជាកម្លាំង ស្នូលបដិវត្តន៍ដែលគូសបញ្ជាក់ពីការបញ្ជាក់កងកម្លាំងបដិវត្តន៍កម្ពុជា ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានភ្ជាប់ទំនាក់ទំនងក្នុង ការជួយគ្នាទៅវិញទៅមក រវាងប្រជាជាតិទាំងពីរ អនុវត្តការការពារ ខ្លួនដ៏ស្របច្បាប់ពីការឈ្លានពានរបស់កងទ័ពខ្មែរក្រហម ចូលទឹកដី វៀតណាម និងតាមសំណើរបស់កងទ័ពនិងប្រជាជនកម្ពុជា វៀតណាមបានបញ្ជូនកងទ័ពមកជួយរំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត ។

កងកម្លាំងបដិវត្តន៍កម្ពុជា បើកយុទ្ធនាការ និងប្រជាជាតិជាច្រើន តាម ខេត្តក្រុងផ្សេងៗនៅថ្ងៃទី៧ មករា១៩៧៩ បានរំដោះទីរាជ ធានី ភ្នំពេញតែម្ដង។នេះជាជ័យជម្នះដ៏មានសារៈសំខាន់បំផុតដែល បាន ជួយកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ឲ្យចូលទៅក្នុងយុគ្គសម័យឯករាជ្យ សេរីភាព របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។

ថ្ងៃទី៨ខែមករា ១៩៧៩ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា បានបង្កើត និងបានស្នើសុំកងទ័ពវៀតណាម និងកងកម្លាំង ទ័ពកម្ពុជា ដើម្បីវាយកម្ទេចកងទ័ពខ្មែរក្រហម និងពង្រឹងរដ្ឋាភិបាល ដើម្បីពង្រឹងការកសាង និងរដ្ឋអំណាចនៅមូលដ្ឋាន និងបានជួយ ស្តារសេដ្ឋកិច្ចឡើងវិញពីគំនរផេះផង់ដែលបន្សល់ទុកដោយរបបប្រល័យពូជសាសន៍ ។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានបន្តថា តាមរយៈការជួយគ្នាទៅវិញទៅ មករបស់កងទ័ពស្ម័គ្រចិត្តវៀតណាម កម្លាំងបដិវត្តន៍កម្ពុជា កាន់តែ មានភាពច្បាស់លាស់ និងមាន សមត្ថភាព ក្នុបការរស់ឡើងវិញ នៃ ប្រទេសខ្លួន ។

នៅលើមូលដ្ឋាននៃសមិទ្ធផលនេះ ឆ្នាំ១៩៨៨ កងទ័ពស្ម័គ្រ ចិត្តវៀតណាម បានដកកងទ័ពស្ម័គ្រចិត្តទាំងអស់ ទៅកាន់ ប្រទេស របស់ខ្លួនវិញប្រកបដោយមោទនភាព និងដោយក្តី អាឡោះ អាល័យ ចំពោះប្រទេសកម្ពុជា ដែលជាបងប្អូនដែលបាន បញ្ចប់ការតព្វកិច្ច អន្តរជាតិដ៏រុងរឿងស្មោះសរស្មោះត្រង់កម្រមានក្នុងប្រវត្តិសាស្ត្រ ដូចដែលសម្ដេច ហេង សំរិន បានមានប្រសាសន៍ថា កងទ័ព ប្រជាជនកម្ពុជា រដ្ឋាភិបាលកម្ពុជា ចងចាំទុកចំពោះវីរភាព របស់ កងទ័ពនិងប្រជាជនវៀតណាម ដែលបានអនុវត្តកាតព្វកិច្ច អន្តរជាតិដ៏អស្ចារ្យ ។ យើងចង់ចាំដោយគោរព និងដឹងគុណ បំណាច់របស់ប្រជាជននៃប្រទេសទាំងពីរ ដែលបានលះបង់ នូវយុទ្ធជនរួមគ្នាជាមួយឥស្សរជន ដែលកម្ពុជា បានលះបង់សាច់ ស្រស់ឈាមស្រស់របស់ខ្លួន ដើម្បីផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុលពត ឲ្យប្រជាពលរដ្ឋកម្ពុជារស់ឡើងវិញ និងបានធ្វើឲ្យចំណង មិត្តភាព រវាងប្រជាជាតិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម មាន ការរីកចម្រើន។

ក្នុងឱកាសរំលឹកទិវាជាប្រវត្តិសាស្រ្តនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់នាយករដ្ឋមន្រ្តីវៀតណាម ដែលអនុញ្ញាត ឲ្យសម្តេចបានអញ្ជើញទៅអុជធូប និងថ្លែងអំណរគុណ ពលរដ្ឋ វៀតណាម ដែលបានជួយសម្តេចកាលពី៤៥ឆ្នាំមុន ក្នុងដំណើរ ទៅស្វែងរកកម្លាំងដើម្បីរំដោះប្រជាជនកម្ពុជាពីររបស់ ប៉ុល ពត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីរយៈពេល ៤៥ឆ្នាំមុន នៃដំណើរតស៊ូរំដោះជាតិ សម្ដេចមានជម្រើសមួយចំនួន ដែលសម្តេចត្រូវសម្រេចជ្រើសរើសតែអ្វីដែលសម្តេចបានជ្រើសរើស នាពេលនោះគឺត្រូវឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាមដោយខុសច្បាប់ដើម្បីសុំអន្តរាគមន៍ជំនួយគាំទ្រផ្នែកប្រដាប់អាវុធដើម្បីរំដោះ ប្រជាជនកម្ពុជាពីរបបអាវខ្មៅ ឃោរឃៅ យង់ឃ្នងនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កាលពីអំឡុង ៤៥ឆ្នាំមុននោះ គឺជាការសម្រេចចិត្តស្លាប់-រស់ ដែលយើងមិនមានជម្រើសល្អជាងនោះឡើយ។ សម្តេចតេជោ បញ្ជាក់ថា «អ្វីៗត្រូវចាប់ផ្តើមនៅទីនេះ គឺតំបន់កោះថ្ម-X-16»នេះ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថាបើ គ្មាន២០មិថុនា ១៩៧៧ ក៏គ្មាន១២ឧសភា និង២ធ្នូ ឆ្នាំ១៩៧៨ ដែរ ហើយក៏មិនអាចមានថ្ងៃ ៧ មករា ដែលជាថ្ងៃផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត បានដែរ។សម្តេចតេជោបានមានប្រសាសន៍អះអាងថា សម្តេចជាតួអង្គមួយ ដែលបានតភ្ជាប់នយោបាយសំខាន់ ៤៥ឆ្នាំមកនេះ និងជាអ្នកបង្កើត កងទ័ព មិនមែនត្រឹមតែជាមេទ័ពនោះទេ។ សម្តេចតេជោបាន ថ្លែង ទៀតថា ទង្វើរបស់វៀតណាម ដោយចូលមកជួយរំដោះប្រជាជន កម្ពុជា កាលពី៤៥ឆ្នាំមុន ជារឿងត្រឹមត្រូវ ដោយកាត់ក្តី ដោយ តុលាការ កូនកាត់ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ នាពេលបច្ចុប្បន្ននេះ។

នៅថ្ងៃរំលឹកទិវាជាប្រវត្តិសាស្រ្តនេះសម្ដេចតេជោ ហ៊ុន សែន បាន ស្រក់ទឹកភ្នែក និងអួលដើមក ខណៈ ដែលសម្តេចរំលឹកអំពី ប្រវត្តិសាស្រ្ត ទៅកាន់ប្រទេសវៀណាមកាលពី៤៥ឆ្នាំមុន ដើម្បី ស្នើសុំកងកម្លាំងវៀតណាមមកជួយ រំដោះប្រទេសកម្ពុជាចេញពី របប ប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយចោទជាសំណួរថា តើការអន្តរាគមន៍របស់កងទ័ពវៀតណាមចូលមកជួយរំដោះប្រជាជនកម្ពុជាត្រូវ ឬខុស? ចម្លើយ គឺតាមរយៈតុលាការកូនកាត់ កម្ពុជា-អង្គការសហប្រជាជាតិ ដែលកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយ តុលាការនោះមានឈ្មោះជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការ កម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាព បាន កើត ឡើងរយៈពេលជាង ៤៣ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់ គណបក្ស ប្រជាជនកម្ពុជា។ រយៈពេល ៤៣ឆ្នាំមកនេះ កម្ពុជា បានធ្វើកិច្ចការជាច្រើនជាមួយវៀតណាម ក្នុងនោះសម្រេច ការ បោះបង្គោលព្រំដែន ៨៤ភាគរយ ខណៈដែលចំណុចសេស សល់ ១៦ភាគរយទៀត កំពុងដំណើរការជាបន្តបន្ទាប់ ដោយ ឈរលើទស្សនៈវិស័យព្រំដែនសន្តិភាព មិត្តភាព និងកិច្ច សហប្រតិបត្តិការជាមួយប្រទេសជិតខាង។

ជាថ្មីម្ដងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍បញ្ជាក់ទៀតថា គោលដៅរបស់សម្តេច គឺកែប្រែ តំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព និងអភិវឌ្ឍ។ សម្តេចតេជោបានថ្លែងថា សម្តេចបានចុះហត្ថលេខា ដោយបង្កក ដីនៅ តំបន់ X16 ជាងមួយពាន់ហិកតា ដើម្បីធ្វើជាតំបន់ ពាណិជ្ជ កម្ម។ សម្តេចបានស្នើឱ្យបង្កលក្ខណៈងាយស្រួលដល់ ប្រជាជន កម្ពុជា និងវៀតណាម ចូលទស្សនាទៅវិញទៅមកតំបន់ ប្រវត្តិសាស្រ្ត X16 ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។

សម្ដេចតេជោបានមានប្រសាសន៍ថាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះតំបន់ព្រំដែនកម្ពុជា-វៀតណាមនៃតំបន់ x-16 នេះនឹងក្លាយទៅ ជា តំបន់សេដ្ឋកិច្ចវិនិយោគដ៏សំខាន់សម្រាប់សក្តានុពលរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរហើយនឹងធ្វើឲ្យសេដ្ឋកិច្ចតំបន់នេះមានភាពល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។

បន្ទាប់ពីការថ្លែងនៅសង្កថារួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏ បានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗជាច្រើន ដាក់ឱ្យប្រើប្រាស់ ចាប់ពីពេលនេះតទៅ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner