ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៧រោច ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកហាក់មានការរវល់ណាស់ ហើយការខាតបង់ហិរញ្ញវត្ថុតិចតួចក៏នឹងអាចកើតឡើងផងដែរ។ សូមកាត់បន្ថយសកម្មភាពអាជីវកម្មរបស់អ្នក ហើយប្រសិនបោះអមិនអាចធ្វើបាន សូមព្យាយាមបំបាត់រាល់ហានិភ័យ។ ក្នុងពេលនេះ សូមកុំបែកខ្ញែកអារម្មណ៍ ឬផ្លាស់ប្តូរគោលការណ៍ណាមួយឲ្យសោះ។​ ម្យ៉ាងទៀត ការបំពេញការងារច្រើនក្នុងពេលនេះជាហានិភ័យធំ។ ផ្ទុយទៅវិញ លោកអ្នកមានលទ្ធភាពយ៉ាងពេញ លេញក្នុងការដោះស្រាយបញ្ហាដោយមិនឲ្យមានការប៉ះពាល់ទៅនឹងអនាគតការងារ។ លើសពីនេះ ទំនងជាអ្នកមិនចាំបាច់ប្រមូលពត៌មានច្រើនពេកទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមផ្តោតលើកិច្ចការងារធម្មតា ហើយសូមបំភ្លេចចោលអំពីគម្រោងដែលមានទំហំធំៗមួយរយៈពេលសិន។ សូមផ្អាកគំនិតរបស់អ្នក និងរក្សាវាឲ្យមានលំដាប់លំដោយបំផុត។ ប្រការល្អ គួរនាំយកកិច្ចការងារ ឬគម្រោងពីមុនមកពិនិត្យជាថ្មី។ ក្នុងពេលនេះ រាល់ការសម្រេចចិត្តត្រូវតែមានពត៌មានជាក់លាក់បំផុត។ ប្រហែលជាអ្នកមិនគួរដេញតាមគម្រោងថ្មីនោះទេ គឺគ្រាន់តែដឹងពីព្រឹត្តិការណ៍ទាំងនោះប៉ុណ្ណោះជាការគ្រប់គ្រាន់។ ក្រៅពីនេះលោកអ្នកអាចឆ្លើយតប និងបត់បែនយ៉ាងលឿន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះលោកអ្នកងាយនឹងទទួលបានកំហុស ឬមានជម្លោះជាមួយមនុស្សរួមក្រុមការងារ ក៏ដូចជាថ្នាក់លើ ក៏ព្រោះតែត្រឹមករណីតូចតាចក៏អាចទៅរួចផងដែរ។ សូមប្រើប្រាស់ពេលវេលានេះដើម្បីរៀបចំផែនការឲ្យបានល្អប្រសើរ ការខិតខំប្រឹងប្រែងរបស់អ្នកអាចទទួលបានផលល្អប្រសើរនៅថ្ងៃខាងមុខនេះ។ អាស្រ័យហេតុនេះ បើទោះបីជាមានការលំបាកយ៉ាងណាក្តី សូមកុំបោះបង់ចោលការងារកណ្តាលទី។ ចូរកំណត់ការងារអាទិភាពមកធ្វើនៅពេលព្រឹក ហើយព្យាយាមកុំបដិសេធលើការណែនាំនានា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នករៀនពីការ កំណត់គោលដៅឲ្យបានពិតប្រាកដ។ ប្រហែលជាអ្នកគួរតែឈប់សុបិន្តអំពីការសម្រាកអាជីព ហើយផ្តោតលើកិច្ចការដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកនាពេលបច្ចុប្បន្ន។ ប្រការដ៏ល្អប្រសើររបស់លោកអ្នកគឺលទ្ធភាពក្នុងការធ្វើទំនាក់ទំនងការងារក្នុងក្រៅ ហេតុនេះសូមកុំរំលងឳកាសនេះឲ្យសោះ។ ព្យាយាមប្រើប្រាស់ពត៌មានសម្រាប់ជាប្រយោជន៍របស់ខ្លួន។ ក្រៅពីនេះ សូមលោកអ្នកកុំនិយាយឲ្យប៉ះពាល់អ្នកដទៃ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់អ្នកនឹងទទួលបានផ្លែផ្កាជាទីមោទនក្រៃលែង។ លោកអ្នកនឹងមិនជួបបញ្ហាណាមួយដែលរំខានទៅលើផែនការ និងទិន្នផលសម្រេចនោះទេ។ មនុស្សនៅក្បែរខ្លួនសុទ្ធតែអាចជឿទុកចិត្តបាន ដូច្នេះមិនមានអ្វីត្រូវព្រួយបារម្ភនោះទេ។ ផ្ទុយទៅវិញ សម្រាប់លោកអ្នកដែលមានបំណងផ្លាស់ប្តូរទីកន្លែងការងារ សូមពិនិត្យឲ្យបានច្បាស់មុនសម្រេចចិត្ត ពីព្រោះស្ថានភាពថ្មីអាចនឹងមិនសូវសម ប្រកបនោះទេ។ ក្រៅពីនេះ រាល់មនុស្សថ្មីដែលអ្នកបានស្គាល់ គួរតែកុំចែករំលែកការសំងាត់នានាឲ្យសោះ។   

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ទាំងការងាររដ្ឋ និងឯកជនគង់ទទួលបានទិន្នផលសម្រេចល្អប្រសើរបំផុត។ លោកអ្នកក៏រំពឹងថាទទួលបានលាភសក្ការៈជាលុយកាក់ និងសម្ភារៈជាច្រើនក្នុងពេលស្របគ្នា។ ឳកាសខាងក្រៅក៏ហាក់មានច្រើន ដូច្នេះលោកអ្នកអាចរក្សាការងារឲ្យនៅដដែល ឬផ្លាស់ប្តូរបរិបទការងារទៅតាមបំណង។ កុំបោះបង់វិធីសាស្រ្តការងារតាមយោបល់របស់មិត្តរួមការងាររបស់អ្នក ប៉ុន្តែសូមទទួលយកការចែករំលែក បទពិសោធន៍ការងារមួយចំនួនពីពួកគេ។ ក្រៅពីនេះ សូមយកចិត្តទុកដាក់នឹងព្រឹត្តិការណ៍ នោជុំវិញខ្លួន។​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមយកចិត្តទុកដាក់ទៅលើការងារដែលមានក្នុងពេលនេះ ជាជាងការបង្កើតការងារថ្មី ឬធ្វើការបណ្តាក់ទុនធំដុំក្នុងពេលនេះ។ លោកអ្នកអាចនឹងហត់ចិត្ត ហត់កាយ​ និងមិនអាចទទួលបានទិន្នផលឆ្លើយតបនឹងការបោះទុននោះទេ។ លំនឹងហិរញ្ញវត្ថុរបស់អ្នកជាចំណុចសំខាន់បំផុតក្នុងពេលនេះ។ ក្រៅពីនេះ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារគឺអាចធ្វើបាន ប៉ុន្តែប្រហែលជាអ្នកនឹងត្រូវ ប្រឈមនឹងស្ថានភាពតានតឹងខ្លះមុនពេលអ្វីៗធូរស្រាល។ ក្រៅពីនេះ ជម្លោះច្រើនតែជាប់ទាក់ទងនឹងការបៀតបៀនផលប្រយោជន៍។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារទាំងឡាយអាចអនុវត្តទៅបានតាមបំណងប្រាថ្នា។ លោកអ្នកមានភាពរហ័សរហួន និងអាចបត់បែនបានល្អណាស់។ អាស្រ័យលើអំណោយផលនេះ ការចរចា ការពិភាក្សា និងថ្លែងយោបល់នានាគឺអាចធ្វើទៅបានទាំងអស់។ ក្នុងវេលានេះប្រហែលជាអ្នកមិនគួររងចាំលទ្ធផលនៃការផ្តល់ជូននានា ដូចជាការតម្លើងប្រាក់ខែ ការផ្តល់ឋានៈជាដើម ពីព្រោះវាហាក់នៅឆ្ងាយពីដៃនៅឡើយ។​ ក្នុងនោះហាមប្រាមលោកអ្នកជាដាច់ខាតកុំឲ្យនិយាយច្រើនពេក ការស្តាប់នឹងមានប្រយោជន៍ទ្វេរដង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងពេលនេះហាក់មានភាពរឹងស្ទះច្រើនណាស់។ លោកអ្នកពិបាកធ្វើឲ្យមនុស្សនៅក្បែរយល់ពីបំណងរបស់អ្នក ហេតុនេះ សូមកុំរំពឹងជំនួយច្រើនពេក។ ព្យាយាមបំពេញការងារទៅតាមសមត្ថភាព និងស្របតាមរបត់ជាប្រក្រតីរបស់អ្នក។​ កុំចាកចេញពីការិយាល័យលឿន ហើយក៏មិនគួរសម្រាកពិសារអាហារយូរពេកនោះដែរ។  លើសពីនេះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះរាល់ការចែករំលែកពត៌មាន ពីព្រោះឳកាសដែលអ្នកនឹងខកបំណងជាមួយនឹងការបាត់បង់ពត៌មានហាក់មានរូបរាងច្បាស់លាស់។ ក្រៅពីនេះ គួរកំណត់ទំនាក់ទំនងក្នុងរង្វង់តូចចង្អៀត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យយល់ឲ្យបានច្បាស់ពីភាពវិជ្ជមាន និងអវិជ្ជមាននៃការផ្លាស់ប្តូរជាទូទៅ។ គួរក្តោបក្តាប់ពត៌មាន ហើយប្រើប្រាស់ពត៌មានក្នុងការសម្រេចចិត្ត ហើយជៀសវាងការប្រើប្រាស់អារម្មណ៍។ ក្នុងកាលទេសខ្លះ បើទោះបីជាអ្នកមិនទាន់ឃើញលទ្ធផលក៏គួរជឿជាក់ទៅលើគម្រោងដែលអ្នកបានចំណាយពេលរៀបចំផងដែរ។ ព្យាយាមកុំសម្រេចចិត្ត ឬធ្វើការសន្និដ្ឋានលឿនពេក។ ជាទូទៅ លោកអ្នកមិនគួរមានការព្រួយបារម្ភអ្វីខ្លាំងនោះទេ បន្តធ្វើការ ពីព្រោះលទ្ធផលល្អនឹងទទួលបានក្នុងពេលឆាប់ៗ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានថា អ្នកអាចនឹងទទួលអារម្មណ៍ថាមានសម្ពាធពីចៅហ្វាយនាយ ឬដៃគូរួមការងារ។ ទោះបីជាយ៉ាងនេះក្តី កុំបាត់បង់លំនឹង កុំសង្ស័យនឹងគម្រោង ហើយមិនគួរបាក់ទឹកចិត្តចំពោះបញ្ហានោះទេ ពីព្រោះទាំងនេះជាបញ្ហាធម្មតា ហើយស្ថានភាពនេះនឹងកែប្រែក្នុងពេលឆាប់ៗ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលដ៏ល្អអស្ចារ្យទាក់ទងនឹងការធ្វើទំនាក់ទំនងនានា។ គួរប្រើប្រាស់ ឳកាសនេះដើម្បីកែប្រែស្ថានភាព និងជាស្ពានសម្រាប់ភាពជោគជ័យក្នុងពេលខាងមុខ។ ក្រៅពីនេះ រាល់បញ្ហាលុយកាក់ទាំងឡាយ គឺនឹងបង្ករផលអវិជ្ជមាន។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ការចរចា និងការចុះហត្ថលេខានានា។ គំនិតយោបល់របស់អ្នកនឹងទទួលបាន ការគោរពកោតក្រែង និងធ្វើតាម ដូច្នេះវានឹងប្រសើរបំផុតសម្រាប់លោកអ្នកជាអ្នកដឹកនាំក្រុមការងារ។ ប៉ុន្តែហាមដាច់ខាតមិនឲ្យឆ្លើយតបនឹងរឿងបំណុលជាដាច់ខាត ប្រយ័ត្នមានគ្រោះទៅវិញ។ ទន្ទឹមនឹងនេះ សូមលោកអ្នកប្រើប្រាស់គំនិតច្នៃប្រឌិត​ក្នុងការងារឲ្យបានច្រើនបំផុត។ ចាកចេញពីស្ថានភាពមិនរីករាយ ហើយប្រឈមនឹងស្ថានភាពថ្មីនៅជុំវិញខ្លួន។

ចំណាំ៖

ឆ្នាំទាំង៣ រោង ម្សាញ់​ កុរ រាសីឡើងខ្ពស់ត្រដែត។ ពេលនេះថ្ងៃលាភ ថ្ងៃជ័យសម្រាប់ការងារទាំងរដ្ឋ និងឯកជន។ ចំណូល និងឳកាសច្រើនបានកើតឡើងសម្រាប់ថ្ងៃនេះ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner