អប្សរាព្រឹកនេះ ២១ មិថុនា ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

 

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

HS1  សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ចំពោះមុខប្រជាជនកម្ពុជា និងមេដឹកនាំវៀតណាម ពិសេសអ្នកដែលចោទប្រកាន់លើសម្ដេចយ៉ាងដូច្នេះថា សម្ដេចគ្មានសិទ្ធិប្រគល់ដីឱ្យវៀតណាមសូម្បី១មីលីម៉ែត្រ ហើយក៏មិនចង់បានដីវៀតណាមសូម្បី១មីលីម៉ែត្រដែរ សូមឱ្យតែដោះស្រាយឱ្យបានត្រឹមត្រូវតាមផែនទីសម័យអាណានិគមបារាំងទៅបានហើយ។ ការថ្លែងនេះ ក្នុងពិធីរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាកាលពី៤៥ឆ្នាំ នៅព្រំដែនកម្ពុជា-វៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២៕…ឃ្លីប…(5:28)

HS2  សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានចុះហត្ថលេខា ដោយបង្កក់ដីនៅតំបន់ X16 ជាង១,១៧៦ហិចតា ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅរបស់សម្តេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព ព្រំដែនមិត្តភាព ព្រំដែនសហប្រតិប្តិតការ និងការអភិវឌ្ឍ។ បន្ថែមពីនេះ សម្តេច និងនាយករដ្ឋមន្ត្រី វៀតណាម មានបង្កើតព្រំដែនអន្តរជាតិ នៅតំបន់ X16 នាពេលអនាគត ក្នុងពេលសមស្របណាមួយផងដែរ។…ឃ្លីប…(2:24)

HS3  សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនកម្ពុជា និងវៀតណាម ចូលទស្សនាទៅវិញទៅមក នៅតំបន់ប្រវត្តិសាស្រ្ត X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្ត បានឆ្លងទៅកាន់ប្រទេសវៀតណាម ទាំងកណ្តាលអាធ្រាត្រកាលពី៤៥ឆ្នាំមុន ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តំបន់ប្រវត្តិសាស្រ្ត X16 សម្ដេចជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម មានគោលបំណងដើម្បីថ្ងៃក្រោយ អាចបើកជាច្រកទ្វារអន្ដរជាតិ នៅពេលសមស្រប ប៉ុន្ដែថ្ងៃនេះមិនទាន់អាចប្រកាសបាន ដោយសារត្រូវនៅធ្វើកិច្ចការងារមួយចំនួន និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ។…ឃ្លីប…(2:04)

HS4  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បានលើកឡើងថា វត្តមានកងទ័ពរបស់វៀតណាម ដែលចូលមកជួយរំដោះប្រជាជនកម្ពុជា កាលពី៤៥ឆ្នាំមុន ជារឿងត្រឹមត្រូវ ដែលកាត់ក្ដីដោយតុលាការកូនកាត់ចំពោះបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ …ឃ្លីប

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ហាក់ដូចជាការឆ្លើយតបជាថ្មីម្ដងទៀតទៅកាន់មតិរិះគន់ ចំពោះការស្វែងកិច្ចអន្ដរាគមន៍ពីកងទ័ពវៀតណាម ដើម្បីឲ្យមករំដោះជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពួកគាត់បានចាត់ទុកថា ការសម្រេចចិត្តរបស់សម្ដេចបែបនេះ ហាក់ដូចជាផ្ដល់ឱកាសឲ្យកងទ័ពវៀតណាម មកសម្លាប់ខ្មែរ។

ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន មិនគិតដូច្នេះឡើយ សម្ដេចបានគិតថា បើសម្ដេចមិនបានស្វែងរកកិច្ចអន្ដរាគមន៍ពីវៀតណាមទេនោះ ម្ល៉េះកម្ពុជាពេលនេះមិនដឹងថា មានស្ថានភាពបែបណានោះទេ ហើយបើមិនឲ្យសម្ដេចរត់ទៅរកវៀតណាមឲ្យជួយ តើមានបរទេសណាមកជួយ បើសូម្បីតែអង្គការសហប្រជាជាតិក៏ទទួលស្គាល់ខ្មែរក្រហម និងមានទំនាក់ទំនងជាមួយគ្នាដែរនោះ។

H1   សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២៕…អានផ្ទាល់

D3  នាយករដ្ឋមន្ត្រីវៀតណាម បង្ហាញការដឹងគុណកម្ពុជា ក្នុងការជួយបង្រួបបង្រួមប្រទេសខ្លួន  ៕

…អានផ្ទាល់

វគ្គទី២

Z1  អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣៧ខ្នង នៅខណ្ឌច្បារអំពៅ។ …អានផ្ទាល់ដោយ ៖ ភារ៉ា និងឆៃហួត

D2 វិស័យឯកជនសាទរ ចំពោះការបង្កើនទំហំទឹកវិនិយោគក្រោម ៥លានដុល្លារ អនុម័តត្រឹមអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ៕…អានផ្ទាល់ (ដោយ៖សេឌី)

BH1 ចុងសប្ដាហ៍ទី៣ ក្នុងខែមិថុនានេះ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរ ជាង៣៦ម៉ឺននាក់ ៕ …អានផ្ទាល់…

SB1 ឯកឧត្តម មិត្ត ការ៉េន អញ្ជើញសម្ពោធឆ្លងកុដិ របង និងសមិទ្ធផលនានា ក្នុងវត្តសិរីចន្ទារាម           ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ៕ …ឃ្លីប…

BH2 អគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅបណ្ឌិតសភានគរបាលកម្ពុជា ៕ …អានផ្ទាល់…

វគ្គទី៣៖

D1-ឧត្តមសេនីយ៍ទោ អ៊ូ ណារិន ថ្លែងថា ដើម្បីសម្រេចភារកិច្ចទទួលបានជោគជ័យថ្មីៗ ថែមទៀត នាពេលខាងមុខ ត្រូវបន្ត ជំនាញអប់រំចិត្តសាស្ត្រ និងព័ត៌មាន ជាប្រចាំឲ្យបានចូលជ្រៅ គ្រប់កងឯកភាពទូទាំងកងពលធំអន្តរាគមន៍លេខ៣.៕…អានផ្ទាល់(ដោយ៖សួន លីណា)

C4-នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន បានថ្លែងថា បណ្ឌិត្យសភានគរបាលកម្ពុជាទទួលបានជោគជ័យ ផ្អែកលើការប្រកាន់ខ្ជាប់ នូវគុណតម្លៃទាំង៦របស់ខ្លួន គឺ «វិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត និងនវានុវត្តន៍»៕ …ឃ្លីប…

C5-ប្រធានគណបក្សជាជន ឲ្យថ្នាក់ដឹកនាំ និងសមាជិកបក្សស្មោះត្រង់ ក្នុងការលើកឡើង នូវបញ្ហាប្រឈម យកមកជាបទពិសោធន៍ សម្រាប់អនុវត្ត ផែនការជោគជ័យក្នុងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ ៕ …ឃ្លីប…

BH3-រដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី អង្គភាពច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរស័ព្ទដៃ ទទួលព័ត៌មានត្រឡប់ ពីប្រជាពលរដ្ឋ ៕              …អានផ្ទាល់…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1 អ៊ុយក្រែនថា ប្រហែលត្រូវប្រយុទ្ធជាមួយរុស្ស៉ីដោយប្រើប៉ែល ខណៈជំនួយអាវុធពីលោកខាងលិច មានការយឺតយ៉ាវខ្លាំង

G2 អតីតប្រធានាធិបតីរុស្ស៉ី និយាយថា រុស្ស៉ីមិនគួរទាន់ចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហានុយក្លេអ៊ែរទេ

G3  លោក Xi Jinping បន្តលើកកម្ពស់កម្រិត និងសមត្ថភាពប្រឆាំងអំពើពុករលួយ

G4  ហេតុអ្វី អាមេរិកមិនជំរុញឱ្យអ៊ុយក្រែន ប្រញាប់ចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី?

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner