មេដឹកនាំតួកគី និងប្រមុខយូអិនពិភាក្សាគ្នាតាមទូរស័ព្ទផ្តោតលើការនាំចេញគ្រាប់ធុញ្ញជាតិរបស់អ៊ុយក្រែន

អង់ការ៉ា ៖ ប្រធានាធិបតីទួរគីលោក តាយយីប អឺដូហ្គាន់ បានសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដធឺរ៉េស នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ពាក់ព័ន្ធនឹងការនាំចេញគ្រាប់ធញ្ញជាតិចេញពីកំពង់ផែប្រទេសអ៊ុយក្រែន។

ការិយាល័យប្រធានាធិបតីតួកគីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អឺដូហ្គាន់ បានប្រាប់ប្រមុខអង្គការសហប្រជាជាតិថា តួកគីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន តាមរយៈច្រកសមុទ្រខ្មៅ ដែលនឹងក្លាយជាកត្តាសំខាន់មួយក្នុងការទប់ស្កាត់វិបត្តិស្បៀងអាហារ។

អ៊ុយក្រែនជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់ទៅកាន់តំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា។ នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនកាន់តែអូសបន្លាយ ការរំខានដល់ការដឹកជញ្ជូនកំពុងជំរុញឱ្យតម្លៃកាន់តែខ្ពស់ ដែលធ្វើឱ្យមានកង្វះខាតស្បៀងអាហារអន្តរជាតិ។

ទន្ទឹមគ្នា តួកគីកំពុងស្វែងរកឈ្មួញកណ្តាលបើកច្រករបៀងគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនឆ្លងកាត់សមុទ្រខ្មៅ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជៀសវាងវិបត្តិស្បៀងអាហារ។ អង្គការសហប្រជាជាតិក៏បានអំពាវនាវរួចហើយផងដែរ ទៅកាន់រុស្ស៊ី និងអ៊ុយក្រែនឱ្យយល់ព្រមលើការបើកច្រករបៀងសមុទ្រ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner