សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ជំនួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន គឺក្នុងគោលបំណងបន្តកិច្ចសហប្រតិបត្តិការការងារជាមួយគ្នាជាបន្តបន្ទាប់ពេលកន្លងមក

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ជំនួបពិភាក្សាគ្នាជាមួយរដ្ឋមន្រ្តីការពារជាតិជប៉ុន នៅក្នុងពេលនេះ គឺធ្វើឡើងនៅក្នុងគោលបំណងបន្ត នូវកិច្ចសហប្រតិបត្តិការគ្នាជាបន្តបន្ទាប់នាពេលកន្លងមកទៅលើវិស័យការពារជាតិ ។

សម្តេចបានបន្ថែមថា ក្រៅពីកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន ផងនោះ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន ក៏និងអនុវត្តន៍ តាមរបៀប វរៈដែល រដ្ឋមន្រ្តី ការពារជាតិអាស៊ាន ត្រូវជួបប្រជុំក្រៅផ្លូវការជាមួយ រដ្ឋមន្ត្រីការពារជាតិជប៉ុនផងដែរ ។ នេះគឺជាការថ្លែងបញ្ជាក់នៅបន្ទាប់ពីជំនួបពិភាក្សាការងារ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសអញ្ជើញ ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន។ កិច្ចពិភាក្សាការងារនេះ បានធ្វើឡើង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងការពារជាតិ ដោយមានការ ចូលរួមពីណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា-ជប៉ុន ជាច្រើនរូប ។

ក្នុងនាមជាប្រធាន ប្តូរវេន គ្នានៃរដ្ឋមន្រ្តីការពារជាតិអាស៊ាននេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឱ្យកាន់តែល្អ ផងដែរ។
ក្រៅពីកិច្ចប្រជុំដែលបានជជែកពិភាក្សាការងារគ្នាជាបន្តបន្ទាប់នេះ រដ្ឋមន្រ្តីការពារជាតិជប៉ុនសួរនាំបញ្ជាក់បន្ថែមកិច្ចការងារពាក់ព័ន្ធមួយចំនួន ក្នុងនោះក៏បានសួរពាក់ព័ន្ធទៅនិងការអភិវឌ្ឍន៍ផែរៀមនេះផងដែរ។ ជាការឆ្លើយតបសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ពីការសាងសង់ អភិវឌ្ឍផែរៀមរបស់កម្ពុជា គឺនិងអាចលើកកម្ពស់សមត្ថភាពកងទ័ពរបស់កម្ពុជាមួយកម្រិតបន្ថែមទៀតផងដែរ ។

សូមជម្រាបថា កម្ពុជាបានទទួលរៀបចំធ្វើ ម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ ង៉ាន់ ទិត្យ និង រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner