ប្រេងសាំងធម្មតានៅថេរ ប៉ុន្តែប្រេងម៉ាស៊ូតកើនឡើង (Video Inside)
តម្លៃប្រេងសាំងនៅថេរ ប៉ុន្តែតម្លៃប្រេងម៉ាស៊ូត បានកើនឡើងថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ ការ លក់ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ គឺប្រេងសាំង ធម្មតា មានតម្លៃ ៥ពាន់៨០០រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺឋិតនៅថេរ បើធៀបទៅការ លក់រយៈ ពេល១០ ថ្ងៃមុន…ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៦ពាន់៣០០រៀលក្នុង១លីត្រដែលកើន ឡើង ចំនួន ២០០រៀល បើធៀបទៅនឹងការ លក់រយៈពេល ១០ ថ្ងៃមុន។
ដោយឡែកតម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ គឺមាន តម្លៃចំនួន ៦ពាន់ ៣៥០រៀល , ,កន្លែងខ្លះតម្លៃ ចំនួន៦ពាន់៤០០រៀល និងកន្លែងខ្លះតម្លៃ ចំនួន៦ពាន់៤៥០រៀល ក្នុងមួយលីត្រ។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៤សេន ក្នុងមួយ លីត្រ ដើម្បីជាការទប់ស្កាត់តម្លៃ ប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។