ព្យាករណ៍ធាតុអាកាសប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ មិថុនា ២០២២ (Video Inside)

បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជា បានទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយ នៅ លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុង និរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមិថុនា តំបន់ទំនាបកណ្ដាល នឹងអាច មានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ, ជាមួយគ្នានោះបណ្ដាផ្នែកខ្លះនៃខេត្តនិងរាជធានី អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ ដែលលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

ចំណែក តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយនៅតំបន់មាត់សមុទ្រ នោះវិញ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ដែល លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងមានរលកសមុទ្រ ក្នុងកម្រិតមធ្យម ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner