តួកគី ព្រមានតបតនឹងអឺរ៉ុប-សហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មប្រទេសខ្លួន ពាក់ព័ន្ធនឹងប្រតិបត្តិយោធាប្រឆាំងនឹងក្រុមឧទ្ទាមឃើដ នៅស៊ីរី

តួកគី៖ រដ្ឋមន្រ្តីការបរទេសតួកគី លោក ម៉េវលូត កាវូសូគ្លូ បានថ្លែងអះអាងថា ប្រតិបត្តិសន្តិភាពនិទាឃរដូវ ដែលទីក្រុងអង់ការ៉ាកំពុងធ្វើនៅភាគខាងជើងស៊ីរី គឺពិតជាស្របច្បាប់អន្តរជាតិតាមមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលមានចែងយ៉ាងច្បាស់ អំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រមុខការបរទេសតួកគីរូបនេះ ត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការគំរាមដាក់ទណ្ឌកម្ម ពីសំណាក់បណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាម៉េរិក ហើយរដ្ឋាភិបាលទីក្រុងអង់ការ៉ាថែមទាំងបានចេញសេចក្តីថ្លែងការណ៍ព្រមានដែរថា ខ្លួននឹងធ្វើការតបតវិញ បើសិនជាអឺរ៉ុប និងសហរដ្ឋអាម៉េរិកហ៊ានដាក់ទណ្ឌកម្មលើប្រទេសខ្លួន។

គួរបញ្ជាក់ថា ប្រតិបត្តិការវាយសម្រុករបស់កងកម្លាំងតួកគី ទៅលើមូលដ្ឋានសំខាន់ៗរបស់ក្រុមឃើដនៅភាគខាងជើងស៊ីរី បានបណ្តាលឱ្យកងជីវពលនៃក្រុមនេះប្រមាណ៣៣៩នាក់ គិតត្រឹមយប់ថ្ងៃសុក្រម្សិលមិញ ហើយតួកគី ក៏កំពុងតែបន្តវាយប្រហារតាមជើងគោក និងផ្លូវឱកាស ដើម្បីជីកឬសគល់ក្រុមដែលខ្លួនចាត់ទុកថា ជាពួកភេរវករនេះឲ្យអស់តែម្តង៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner