ប្រមុខការទូតអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាជុំវិញដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន មកកាន់ទឹកដីអ៊ីស្រាអែល

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid និង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានពិភាក្សាគ្នានៅថ្ងៃអង្គារសប្តាហ៍នេះ ជុំវិញដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នៅអ៊ីស្រាអែលក្នុងខែកក្កដា ឆ្នាំ២០២២។

លោក Lapid ត្រូវបានគេរំពឹងថា នឹងធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់អ៊ីស្រាអែល នៅពេលដែលលោក Biden បំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនៅថ្ងៃទី១៣ ខែកក្កដាខាងមុខនេះ។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Lapid និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានប្រកាសរំលាយសម្ព័ន្ធភាពរង្គោះរង្គើរបស់ពួកគេ ដោយបញ្ជូនប្រទេសនេះទៅកាន់ការបោះឆ្នោតសភាថ្មី ដែលជាលើកទីប្រាំក្នុងរយៈពេលបីឆ្នាំ។

លោក Lapid បាននិយាយថា លោកមានក្តីសង្ឃឹមថា ការធ្វើដំណើរលើកដំបូងរបស់លោក Biden មកកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីលោកក្លាយជាប្រធានាធិបតីអាមេរិក នឹងក្លាយជាឱកាសមួយដើម្បីបញ្ជាក់ពីទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅរបស់លោកប្រធានាធិបតី ជាពិសេសទំនាក់ទំនងរវាងអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៊ីស្រាអែល ក៏ដូចជាការពង្រឹងឋានៈរបស់អ៊ីស្រាអែលនៅក្នុងតំបន់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner