បេសកជនចិនព្រមានថា ការប្រឆាំងក្នុងសហគមន៍អន្តរជាតិជុំវិញជម្លោះអ៊ុយក្រែន កំពុងរំខានដល់ការងាររបស់អង្គការសហប្រជាជាតិ

យូអិន ៖ បេសកជនចិនបានព្រមាននៅថ្ងៃអង្គារសប្តាហ៍នេះថា ការប្រឆាំងក្នុងសហគមន៍អន្តរជាតិជុំវិញជម្លោះនៅអ៊ុយក្រែន កំពុងរំខានដល់ការងាររបស់អង្គការសហប្រជាជាតិ។

តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិលោក Dai Bing បាននិយាយថា មួយរយៈនេះ ដោយសារជម្លោះនៅអ៊ុយក្រែន ការប្រឆាំងគ្នាបាននិងកំពុងរាលដាលដល់សហគមន៍អន្តរជាតិ, រំខានយ៉ាងខ្លាំងដល់ការងាររបស់អង្គការសហប្រជាជាតិក្នុងវិស័យផ្សេងៗ ហើយបានចោទជាសំណួរអំពីសិទ្ធិអំណាច និងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។

លោកបន្ថែមថា បរិយាកាសនយោបាយបែបនេះ មិនអំណោយផលដល់ការដោះស្រាយវិបត្តិអ៊ុយក្រែនបានត្រឹមត្រូវទេ ហើយអាចនាំទៅរកការបរាជ័យនៃយន្តការអភិបាលកិច្ចសកល ដែលធ្វើឲ្យពិភពលោកធ្លាក់ចូលទៅក្នុងការបែងចែក និងភាពចលាចលកាន់តែខ្លាំង ដែលមិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ។

លោកបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខគួរតែផ្តល់ការទទួលខុសត្រូវរបស់ខ្លួន គ្រប់គ្រងភាពខុសគ្នា និងធ្វើជាកម្លាំងសកម្មសម្រាប់ការសម្របសម្រួលកិច្ចចរចាសន្តិភាព ការសម្រុះសម្រួល និងជាការិយាល័យដ៏ល្អ។ លោកថា ការបញ្ជូនអាវុធប្រល័យលោកបន្ថែមទៀត វានឹងគ្រាន់តែបញ្ឆេះភ្លើងជម្លោះកាន់តែធ្ងន់ធ្ងរ, បង្កជាវិបត្តិមនុស្សធម៌កាន់តែទូលំទូលាយ និងទាមទារជីវិតជនស្លូតត្រង់កាន់តែច្រើនប៉ុណ្ណោះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner