ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០-២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក បម្រុង លឿង តាមក្វាង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម និងគណៈប្រតិភូក៏បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។
ក្នុងជំនួបពិភាក្សានេះដែរ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលវៀតណាម ៕ ដោយ ៖ រ៉ាវុធ





