សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បន្ថែមសមាសភាពគណៈកម្មការប្រតិបត្តិ ដឹកនាំសម្រួចឆ្ពោះទៅរកភាពជោគជ័យស៊ីហ្គេម ឆ្នាំ២០២

សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២២ បានធ្វើស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងឆមាសទី១ និងអនុវត្តឆមាសទី២ឆ្នាំ២០២២និងឆ្នាំ២០២៣ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមាន ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOC និង ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន។

នៅក្នុងសន្និបាតនេះ សហព័ន្ធក៏បានតែងតាំងនូវមាសភាពគណៈកម្មការប្រតិបត្តដែលមានសមាជិក និងថ្នាក់ដឹកនាំបន្ថែម ដើម្បីសម្រួចឆ្ពោះទៅរកជោគជ័យ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ឯកឧត្តម ជា បូរ៉ា បានលើកឡើងថា លទ្ធផលការងារដែល សម្រេចបានក្នុងឆ្នាំកន្លងទៅ បានឆ្លុះបញ្ចាំង និងឆ្លើយតបទៅនឹងបរិបទកសាងសមត្ថភាព និងគុណផលកីឡាឱ្យបានល្អរឹងមាំ និងមានការរីកចម្រើនឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងការប្រកួតកីឡាវាយកូនគោលកម្រិតតំបន់ និង អន្តរជាតិ ស្របតាមផែនការយុទ្ឋសាស្ត្រឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម បានបញ្ជាក់ទៀតថា បច្ចុប្បន្ន សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បាននិងកំពុងក សាងសមត្ថភាព និងគុណផលកីឡាឱ្យបានរឹងមាំ ស្របតាមផែនការកែទម្រង់ និងផែនការយុទ្ឋសាស្ត្រ ៤ឆ្នាំ រំកិល របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺ “កម្ពុជាឆ្ពោះទៅរកគុណផលកីឡាកម្រិតខ្ពស់ ។

ឯកឧត្តម អគ្គលេខាធិការ លើកឡើងទៀតថា អង្គសន្និបាតនេះ គឺជាឱកាសថ្មីមួយ ដើម្បីបង្កើនប្រសិទ្ឋភាពក្នុងការបំពេញការងារ និងគណនេយ្យភាពរបស់អ្នកពាក់ព័ន្ឋទាំងអស់ ដែលឆ្លុះបញ្ចាំងតាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងារ បញ្ហាប្រឈម និង ដំណោះស្រាយនានាពាក់ព័ន្ធនឹងការបណ្តុះបណ្ដាលកីឡាករ កីឡាការីនី យុវជនថ្នាល និងកុមារ ការប្រមូលផ្ដុំកីឡាករ កីឡាការិនីជម្រើសជាតិ ដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យមានប្រសិទ្ឋភាពទាំងទ្រឹស្ដី និងការហ្វឹកហាត់ផ្ទាល់នៅ តាមទីលានវាយកូនគោល។

សមិទ្ធផល និងលទ្ឋផលការងារទាំងអស់ គឺជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលជាថ្នាក់ដឹកនាំ និង មន្ត្រីសហព័ន្ឋកីឡាវាយកូនគោលកម្ពុជា។ ទន្ទឹមជាមួយគ្នាដែរនេះ ឯកឧត្តម បានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួន សម្រាប់ អង្គសន្និបាតយកធ្វើជាគោលការណ៍ និងអភិក្រមតម្រង់ទិសដូចជា៖ ១-យកបទពិសោធន៍ និងបញ្ហាប្រឈមការងារកន្លងមក ធ្វើជាកាលានុវឌ្ឍភាពនៃការកែលម្អចំណុចខ្វះខាតក្នុងការអភិវឌ្ឍវិស័យកីឡាវាយកូនគោលកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ២-គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មការជំនាញទាំងអស់ ត្រូវពង្រឹងយន្តការការងារ ដោយការព ក្រមប្រតិបត្តិ និងក្រមសីលធម៌ការងារឱ្យបានខ្ជាប់ខ្លួន ដោយអនុវត្តតាមការណែនាំតម្រងរបស់ថ្នាក់ ដឹកនាំ។. ៣ផែនការសកម្មភាពឆមាសទី២ ឆ្នាំ២០២២ និងឆ្នាំ២០២៣. សូមគណះកម្មាធិការប្រតិបត្តិ និងគណៈកម្មការជំនាញដាក់ចេញនូវការប្តេជ្ញាចិត្ត ឆន្ទៈមោះមុត ដែល ជាសម្មិតិកម្មគន្លឹះ ក្នុងភាពជោគជ័យសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣។

ដើម្បីអនុវត្តទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២២ និងឆ្នាំ២០២៣. សំដៅធានាសម្រេចឱ្យបាននូវ ផែនការយុទ្ឋសាស្ត្ររយះពេល៥ឆ្នាំ (២០១៨-២០២៣) សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ស្នើសុំកិច្ចសហការ និងការឧបត្ថម្ភថវិកាបន្ថែមទៀតពីក្រសួងអប់រំ យុវជន និងកីឡា និងជំនួយគាំទ្រនានាពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ស្នើសុំកិច្ចសហការ និងការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា រួមមាន៖យុវជន និង- ស្នើសុំឧបត្ថម្ភថវិកាបន្ថែមដើម្បីការបណ្តុះបណ្តាលកីឡាវាយកូនគោលសម្រាប់ថ្នាល កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងអាជ្ញាកណ្ដាលស្នើសុំកិច្ចសហការ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅតាមសាលារៀនរដ្ឋ និងឯកជនដល់យុវជន ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីជើងឯករបស់សហព័ន្ឋវាយកូនគោលកម្ពុជា។ស្នើសុំបញ្ចូនកីឡាករជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេស – ស្នើសុំបញ្ចូនគ្រូបង្វឹកទៅដកស្រង់បទពិសោធន៍ថ្មីៗនៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពបន្ថែម – ស្នើសុំគ្រូបង្វឹកមកពីបរទេសដើម្បីបង្ហាត់កីឡាករជម្រើសជាតិ និងយុវជនថ្នាល៕អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner