ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១ និង៣០នាទី នៅចំណុចដីឡូគ្មានលេខ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌ បានឱ្យដឹងថា ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ណេង រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២-ឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ អុល វណ្ណ (ហៅញ៉ញ) ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងដកហូតរួមមាន ៖
-ក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់ថង់
-ទុយោសម្រាប់ជក់ថ្នាំញៀនចំនួន ០២
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ចំពោះមុខ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ នៅអធិការដ្ឋាននគបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ស៊ូ ប៊ុនធី


