តុលាការសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតពិតប្រាកដជូនសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ នេះបើតាមដីកាសម្រេចរបស់តុលាការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

តាមរយៈដីកាសម្រេចរបស់ខ្លួន សាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យមន្ដ្រីអត្រានុកូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារពាក់ព័ន្ធស្របតាមខ្លឹមសារ ដូចដែលបានបញ្ជាក់នៅចំណុចខាងលើ។

សូមអាននូវសេចក្តីសម្រេចកែតម្រូវរបស់សាលាដំបូងរាជធានីភ្នំពេញដូចខាងក្រោម៖

ads banner