Monaco យល់ព្រមលក្ខ័ណចុះហត្ថលេខាលើខ្សែបម្រើក្រុម Liverpool នៅរដូវក្តៅនេះ

ក្រុម Monaco របស់ Ligue 1 បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ កណ្តាលរបស់ Liverpool កីឡាករ Takumi Minamino ក្នុងតម្លៃ ១៥.៥ លានផោននៅរដូវក្តៅនេះ ។ ស្របពេល Atalanta , Wolves និង Fulham ក៏ចាប់អារម្មណ៍លើកីឡាករសញ្ជាតិជប៉ុន ដែលស្ថិតក្រោមការដឹកនាំរបស់ Jurgen Klopp ផងដែរ។

Sportsmail បានរាយការណ៍ថាក្រុម Monaco បានយល់ព្រមលើថ្លៃដើម ១២.៩ លានផោន បូករួមទាំងបន្ថែម ២.៦ លានផោនបន្ថែមជាមួយហង្សក្រហម។ Athletic អះអាងថា កីឡាករវ័យ ២៧ឆ្នាំរូបនេះក៏បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុមបារាំងផងដែរ ប៉ុន្តែការពិនិត្យសុខភាពនៅតែត្រូវបញ្ចប់ព្រោះកីឡាកររូបនេះនៅតែស្ថិតក្នុងប្រទេសជប៉ុន ។

សូមជម្រាប់ជូនថា Minamino បានដើរតួយ៉ាងសំខាន់នៅក្នុងពានរង្វាន់ FA Cup និង League Cup របស់ហង្សក្រហមកាលពីរដូវកាលមុន ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ របស់ក្លឹបនៅក្នុងការប្រកួតពានរង្វាន់ក្នុងស្រុក ។ ដោយបានបង្ហាញខ្លួនត្រឹមតែ ១១ ប្រកួតប៉ុណ្ណោះនៅក្នុង Premier League ស៊ុតបញ្ចូលទីបាន ៣ គ្រាប់ សម្រាប់ក្រុមរបស់លោក Jurgen Klopp ក្នុងឆ្នាំ ២០២១-២២ ។

សូមរំលឹកថា Minamino បានចូលរួមជាមួយ Liverpool ពី Red Bull Salzburg ក្នុងកិច្ចព្រមព្រៀង ៧.២៥ លានផោន នៅមុនទីផ្សារដោះដូរកីឡាករខែមករា ឆ្នាំ ២០២០ ។ ដោយមិនសូវបានបង្ហាញខ្លួនក្នុងឆ្នាំ ២០២០-២១ Minamino បានចាកចេញទៅក្លឹប Southampton ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់ពាក់កណ្តាលទីពីរនៃរដូវកាលមុន និងបានបង្ហាញខ្លួន ១០ ដងមុនពេលត្រលប់ទៅ Anfield ៕
ប្រភព ៖ Daily Mail
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner