ជនបរទេសម្នាក់ ត្រូវក្រុមចោរវាយប្លន់យកទ្រព្យសម្បត្តិ បានសម្រេចប្រហែល ១០មុឺនដូល្លារ

ភ្នំពេញ ៖ ជនជាតិជប៉ុនម្នាក់ បានធ្វើដំណើរនៅតាមមាត់ទន្លេ ត្រូវក្រុមចោរវាយប្លន់យកទ្រព្យសម្បត្តិ បានសម្រេចប្រហែល ១០មុឺនដូល្លារ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៤និង៣០នាទី ទៀប ភ្លឺ ថ្ងៃ ទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ នៅ ចំនុច សួន ច្បារ មាត់ ទន្លេ តាម បណ្ដោយ មហាវិថី ព្រះ ស៉ី សុវត្ថិ កែង ផ្លូវ ១៣៦ សង្កាត់ ផ្សារ កណ្តាល ទី ១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

ជន រងគ្រោះ ជាបុរស ជន ជាតិ ជប៉ុន មិន ទាន់ ស្គាល់ អត្តសញ្ញាណ មានវ័យជាង ៣០ឆ្នាំ បាត់បង់ទ្រព្យសម្បត្តិរួមមាន ខ្សែ កពេជ្រ ០១ខ្សែ នាឡិកាមួយខ្សែ ចិញ្ចៀន ពេជ្រ ០១ វង់ និង លុយ មួយ ចំនួន ។ ជនរងគ្រោះប្រាប់ថា ខ្សែកមានតម្លែ ជិត ០៦ម៉ឺន ដុល្លារ ឯនាឡិកាមាស ដាំពេជ្រ ម៉ាក Rolex តម្លៃ ជាង ០៤ម៉ឺនដុល្លារ ។

បច្ចុប្បន្ន សមត្ថកិច្ច ឃាត់ ខ្លួន ស្ត្រី ម្នាក់ ដែលជាអ្នកល្បួងជន រងគ្រោះ ទៅ អង្គុយ កន្លែង ស្ងាត់ រួចមានបុរសមួយក្រុមចូលមកប្លន់ជនរងគ្រោះ ។ ជនរងគ្រោះ បាន ទៅ ដាក់ ពាក្យ បណ្ដឹង នៅ ប៉ុស្តិ៍ នគរបាល ផ្សារ កណ្តាល ទី ១ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner