ប្រមុខការទូតរុស្ស៊ីបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងទំនាក់ទំនងទ្វេភាគី

តេហេរ៉ង់ ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB TV បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ បានធ្វើដំណើរទស្សនកិច្ចមកដល់ទីក្រុងតេហេរ៉ង់ នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយភាគីអ៊ីរ៉ង់ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងវិធីដោះស្រាយការជាប់គាំងលើកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់។

បើតាមប្រព័ន្ធផ្សព្វផ្សាយខាងលើនេះ លោក ឡារូវ ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ខ្លួនមកកាន់ប្រទេសអ៊ីរ៉ង់ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហូសិន អាមៀ អាប់ឌុលឡាហាន បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ភ្លាមៗបន្ទាប់ពីការមកដល់។ ដោយមិនបានបង្ហាញពីព័ត៌មានលម្អិតនៃជំនួបរវាងលោក រ៉ៃស៊ី និងអ្នកការទូតរុស្ស៊ី ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នេះបានបញ្ជាក់ថា លោក ឡាវូរ ត្រូវបានគេរំពឹងថា នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីការចរចាដែលមានគោលបំណងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក។

ភាគីទាំងពីរក៏នឹងពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន ស៊ីរី និងអាហ្វហ្គានីស្ថាន ក៏ដូចជាវិធីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងថាមពលជាដើម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner