ឯកឧត្តម ខៀវ កាញារីទ្ធ ៖ ការចូលរួមរបស់សារព័ត៌មានពិតជាសំខាន់ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមគាំទ្រព្រឹត្តិការណ៍ កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

STORY ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការចូលរួមរបស់សារព័ត៌មានក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា ដល់ប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះការផ្សព្វផ្សាយចេញពីបណ្តាញសារព័ត៌មាន គឺជាដំណឹងមួយដែលធ្វើឲ្យប្រជាពលរដ្ឋបានដឹងនិងជ្រាប ចូលរួមគាំទ្ររៀបចំខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ ការ ថ្លែងបញ្ជាក់ បែបនេះ ក្នុងវេទិការជួបជាមួយប្រព័ន្ធផ្សព្វផ្សាយឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានគូបញ្ជាក់ទៀតថា សារព័ត៌មានមានតួនាទីរួមចំណែកជាច្រើន ជួយឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ មានន័យថា អ្នកព័ត៌មាន គឺជាអ្នកថត អ្នកសម្ភាសន៍ អ្នកសរសេរផ្សព្វផ្សាយអំពីសកម្មភាព ហ្វឹកហាត់ និងរំលេចអំពីស្នាដៃរបស់ កីឡាករកីឡាការិនី ដែលជាការលើកទឹកចិត្តធ្វើឲ្យពួកគេរិតតែខិតខំប្រឹងប្រែងនិងត្រៀមខ្លួនបានយ៉ាងល្អក្នុងការប្រជែងដណ្តើមមេដាយជូនកម្ពុជា។

ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC មានប្រសាសន៍ថា គោលដៅសំខាន់នៃ វេទិកាខាងលើ បានធ្វើឡើង គឺ ចង់ឲ្យអ្នកសារព័ត៌មានជួយជម្រុញការផ្សព្វផ្សាយឲ្យកាន់តែផុសផុលថែមទៀតដល់ជាតិទាំងមូល ដើម្បីជាការបញ្ជាបការយល់ដឹងដល់ពលរដ្ឋ ដែលជាម្ចាស់ប្រទេសឲ្យគាំទ្រ ចលនារបស់ CAMSOC ក្នុងយុទ្ធនាការ ជម្រុញឲ្យប្រជាជនម្នាក់ចេះលេងកីឡាមួយមុខ កម្ពុជាស្អាត ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងនិយាយថាទេចំពោះគ្រឿងញៀន ។ ឯកឧត្តម បានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយជួយជំរុញបន្ថែម នូវការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងផ្សព្វផ្សាយព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងដំណើការជាផ្លូវការពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងដំណើរការពីថ្ងៃទី៣ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ៕ ដោយ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner