បេក្ខជនមេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀនខេត្តកំពង់ធំត្រូវតុលាការដោះលែងបណ្តោះ អាសន្ន (Video Inside)

បេក្ខជនមេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀនក្នុងខេត្តកំពង់ធំ ដែលសមត្ថកិច្ចបានចាប់ខ្លួន ត្រូវបានដោះលែងឱ្យក្រៅឃុំជាបណ្តោះអាសន្ន ក្រោយការដាក់ពាក្យប្តឹងសុំនៅក្រៅឃុំ បណ្តោះអាសន្ន។

ឈ្មោះឌុក សារ៉ុម អាយុ៥២ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ តុលាការ ពាក់ ព័ន្ធការចោទប្រកាន់ករណី «ប្លន់» ប្រព្រឹត្តនៅភូមិត្រ ពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្ត កំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២។ បុរសរូបនោះ ត្រូវបានគេ ចាប់ខ្លួនកាលពីថ្ងៃទី ២១មិថុនាឆ្នាំ២០២២ ប៉ុន្តែគាត់បានប្តឹងជំទាស់សាលក្រមកំបាំងមុខ និង បានប្តឹងស្នើសុំនៅក្រៅឃុំជាបណ្តោះអាសន្ន។

សេចក្តីថ្លែងការណ៍សាលាដំបូងខេត្តកំពង់ធំ ថ្ងៃទី២២មិថុនា​បានបញ្ជាក់ថាសាលាដំបូងខេត្តបានបើកសវនាការនិងបានសម្រេចឱ្យឈ្មោះ ឌុកសារ៉ុមនោះ ស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner