សម្តេចតេជោ ហ៊ុន សែន បកស្រាយមូលហេតុជុំវិញការផ្លាស់ប្តូរថ្ងៃខែកំណើត (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបកស្រាយជុំវិញមូលហេតុដែលបានផ្លាស់ប្តូរថ្ងៃខែកំណើត របស់សម្តេច។

យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មូលហេតុពាក់ព័ន្ធនឹងថ្ងៃ ទី៤ខែមេសា ជាថ្ងៃកំណើតនោះ គឺដោយសារជាថ្ងៃដែលសម្តេចបានរត់ចូលព្រៃម៉ាគីតបតាម សេចក្តីអំពាវនាវរបស់ព្រះមហាវីរក្សត្រនរោត្តមសីហនុ នាអំឡុងឆ្នាំ១៩៧០ ដើម្បី ចូលរួមតស៊ូ ប្រឆាំងនឹងក្រុមធ្វើរដ្ឋប្រហារខុសច្បាប់ និងប្រឆាំងអំពើឈ្លានពានរបស់បរទេស។ ហេតុដូច្នេះហើយបានជាសម្តេចកំណត់ថ្ងៃទី៤មេសាឆ្នាំ១៩៥១ សម្រាប់ប្រើប្រាស់ជាថ្ងៃកំណើត។ ប៉ុន្តែ ថ្ងៃខែនិងឆ្នាំកំណើតរបស់សម្តេចពិតប្រាកដ គឺថ្ងៃទី៥សីហាឆ្នាំ១៩៥២នោះទេ។

យោងតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន លើការកែតម្រូវខែឆ្នាំកំណើត, សាលាដំបូង រាជធានីនៅថ្ងៃទី២០មិថុនាឆ្នាំ២០២២បានសម្រេចថា «កែតម្រូវថ្ងៃខែឆ្នាំកំណើត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីថ្ងៃទី៤ខែមេសាឆ្នាំ១៩៥១ ទៅជាថ្ងៃទី៥ សីហាឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ១៥កើតខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២ពាន់ ៤៩៦។

សារលិខិតបកស្រាយមូលហេតុនៃការកែតម្រូវខែឆ្នាំកំណើតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រនិងសម្តេចម៉ែ និងបានបញ្ជូនទៅទៅគ្រប់ថ្នាក់ដឹកនាំស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជានិងបញ្ជូនតាមអង្គភាពនានាចំណុះក្រោមរាជរដ្ឋាភិបាលថែមទៀត ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner