កម្ពុជានៅសល់៣១៦ថ្ងៃទៀតនឹងធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកទី៣២ (Video Inside)

កម្ពុជានៅសល់រយៈពេល៣១៦ថ្ងៃទៀតតែប៉ុណ្ណោះ នឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលជាលើកដំបូងក្រោយ ការលើកពេលច្រើនសារដោយសារតែកម្ពុជា ពេលនោះទើបនឹងរូចផុតពីអតីតកាលសង្គ្រាម។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅថ្ងៃទី២៣មិថុនា​នេះ បានធ្វើវេទិកាផ្សព្វផ្សាយ ជុំវិញព្រឹត្តិការណ៍ ដែលនឹងមកដល់នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០២៣ ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្ររបស់កម្ពុជានេះ។

លោករដ្ឋមន្ដ្រីនៃក្រសួងទាំង២ បានថ្លែងរកការជំរុញការងារផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ ដឹងដល់ប្រជាពលរដ្ឋដើម្បីដឹងអំពីកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាស៊ីហ្គេមលើក ដំបូងដែលកម្ពុជាបានទន្ទឹងរង់ចាំក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ។

គិតត្រឹមថ្ងៃទី២៣ ខែមិថុនានេះ កម្ពុជានៅសល់ ៣១៦ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ដំណើរ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ដែលនឹងប្រារព្ធពិធីបើកនៅថ្ងៃទី០៥ ខែឧសភា និងបិទនៅ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនបន្ដរៀបចំការប្រកួតកីឡអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣ដល់០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner