កូវីដ-១៩៖ ថៃបន្តឆ្លងជាងពីរពាន់នាក់ និងស្លាប់មនុស្ស១៦នាក់

បាងកក៖ ប្រទេសថៃនៅតែបន្តរកឃើញការឆ្លងកូវីដ១៩ ជាប្រចាំថ្ងៃ ចំនួនជាងពីរពាន់នាក់ និងស្លាប់មនុស្សប្រចាំថ្ងៃ ចំនួន១៦នាក់ទៀត។

ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ២ ៣១៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្រៅពីពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៦នាក់ បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់។

យ៉ាងណាក៏ដោយ ក្នុងពេលដូចគ្នានេះ មានអ្នកជំងឺចំនួន ១,៤៨៩ នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជា សះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២៤ មិថុនា ប្រទេសថៃមានអ្នកឆ្លងសរុបចំនួន ៤,៥០៩,៥៤១ករណី។ ក្នុងនោះមានអ្នកស្លាប់ ៣០,៥៥៩នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៤៥លាននាក់៕
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner