ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី ៖សំណាងល្អ អ្នកជិះទាំងអស់ នៅមាន ជិវិតគ្រាន់តែរបួស

ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីនិយាយថា មនុស្សទាំងប្រាំពីរនាក់ ដែលជិះលើយន្តហោះដែលធ្លាក់ក្នុងព្រៃត្រូវបានគេបញ្ជាក់ថា មាន សុវត្ថិភាពនៅក្នុង ហេតុការណ៍នេះ។

តាមសេចក្តីរាយការណ៍ យន្តហោះខ្នាតតូច Susi Air បានធ្លាក់ក្នុងខេត្ត ប៉ាពូ (Papua) ភាគខាងកើតនៃប្រទេស កាលពីថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០២២។ ក្រុមមន្ត្រីបាននិយាយថា ជើងហោះហើរបានចាកចេញពី Timika ហើយក៏បានជួបបញ្ហា ២០នាទី បន្ទាប់ពីហោះឡើង។

ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់និយាយថា អ្នកបើកយន្តហោះម្នាក់ និងអ្នកដំណើរ ៦ នាក់នៅលើយន្តហោះ។ ប្រាំនាក់រងរបួសបាក់ឆ្អឹង ។ចំណែកពីរនាក់ទៀតរបួសស្រាល។ ទាំងអស់ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យ។

គណៈកម្មការសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូនេស៊ីនឹងស៊ើបអង្កេតមូលហេតុនៃការធ្លាក់យន្តហោះនេះ៕
ប្រភព៖ NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner