ថៃ៖ ការផលិតរថយន្តសម្រាប់ការនាំចេញធ្លាក់ចុះ ៤០ភាគរយ

បាងកក៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឲ្យដឹងថា ការផលិត រថយន្តរបស់ប្រទេសថៃសម្រាប់ការនាំចេញ ចាប់ពីខែមករាដល់ ខែឧសភា ២០២២ បានធ្លាក់ចុះ ៤០ភាគរយបើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២១ ។

រយៈពេលនេះការផលិតសម្រាប់នាំចេញ ធ្លាក់មកនៅត្រឹម ៧២.៥២៧ គ្រឿង ដោយសារតែការបញ្ជាទិញធ្លាក់ចុះ ភាគច្រើនពីទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។ កាលពីខែឧសភា ការផលិតរថយន្តសម្រាប់ ការនាំ ចេញបានធ្លាក់ចុះ ២៣ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន គឺនៅត្រឹម ១៣.៩២៥ គ្រឿង។

លោក ស៊ូរ៉ាពង់ ផៃស៊ីតប៉ាតាណាពង់( Surapong Paisitpatanapong )អនុប្រធាន និងជាអ្នកនាំពាក្យរបស់ សហព័ន្ធ ឧស្សាហកម្មថៃបាននិយាយថា ការថយចុះនេះ បណ្តាលមកពីកង្វះខាត វត្ថុពាក់កណ្តាលចម្លង (semiconductor) ដែលបន្តអូសបន្លាយ និង ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។

លោក បានបញ្ជាក់ថា “កង្វះខាត semiconductor គឺជាកត្តាចម្បង ដែលប៉ះពាល់ដល់ឧស្សាហកម្មរថយន្តពិភពលោក ខណៈដែល សង្រ្គាម រុស្ស៊ី និងអ៊ុយក្រែនកំពុងធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោក” ៕
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner