បញ្ជូនជនសង្ស័យ ពាក់ព័ន្ធករណីដុតផ្ទះឱ្យឆេះអស់ ៣៧ខ្នងទៅ តុលាការ

ភ្នំពេញ៖ បុរសដែលជាប់សង្ស័យពាក់ព័ន្ធករណីដុតផ្ទះ ឱ្យឆេះអស់ ចំនួន៣៧ខ្នងនៅខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងជំនាញបញ្ចូនខ្លួនទៅ តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឹម ភារម្យ ហៅ តឿ អាយុ៤២ឆ្មាំ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។សមត្ថកិច្ចបានចាប់ខ្លួនជននេះ កាលពីថ្ងៃទី២១ ខែមិថុនា។

សូមបញ្ជាក់ថា អគ្គិភ័យឆេះផ្ទះ ចំនួន៣៧ខ្នងដោយបាន បំផ្លាញ សម្ភារអស់ទាំងស្រុង។ហេតុការណ៍ នេះបានកើតឡើងកាល ពីល្ងាចថ្ងៃទី២០ ខែមិថុនា ស្ថិតនៅម្តុំជិតច្រាំងបាក់ ផ្លូវលំ ភូមិដើមចាន់ ក្រុម៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ៕
ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner