ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បង្ក្រាបក្រុមជួញដូរ៣នាក់ ដកហូតថ្នាំញៀនមួយចំនួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ តាមស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យជួញដូរគ្រឿងញៀន ចំនួន៣នាក់ ដកហូតបានថ្នាំញៀន១៣កញ្ចប់តូច។

ការតាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ចំនួន៣នាក់ និងដកហូតថ្នាំញៀន១៣កញ្ចប់នេះ ធ្វើឡើងក្រោមការបញ្ជាដោយលោកវរសេនីយ៍ទោ ហ៊ាង ថារេត អធិការនគរបាលខណ្ឌ ដែលទើបឡើងកាន់តំណែងថ្មីៗ ដឹកនាំផ្ទាល់ លោកវរសេនីយ៍ទោ អ៊ីវ ឈុនផេង អធិការងទទួលបន្ទុកព្រហ្មខណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍ទួលសង្កែទី១។ កិច្ចសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀននេះ បានអនុវត្តន៍ឡើងស្ថិតនៅសំណង់មិនរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនពាក់ព័ន្ធជួញដូរថ្នាំញៀន ទី១)ឈ្មោះ រុន វ៉ុន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទី២)ឈ្មោះ ម៉ម នី ភេទប្រុស អាយុ២២ឆ្នាំ នៅន្ទប់ជួលក្នុងភូមិសាមគី្គ សងា្កត់ឫស្សីកែវ ខណ្ឧឫស្សីកែវ និងទី៣)ឈ្មោះ យិន សុខស្មី ភេទប្រុស អាយុ២១ឆ្នាំ នៅបន្ទប់ជួលភូមិឃ្លាំងសាំង សងា្កត់ឫស្សីកែវ ខណ្ឧឫស្សីកែវ។

ក្រោយពីបង្ក្រាបក្រុមជនសង្ស័យជួញដូរគ្រឿងញៀន ចំនួន៣នាក់ ជាមួយវត្ថុតាងថ្នាំញៀន១៣កញ្ចប់ បាននឹងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner