ក្លឹបជាច្រើន នៅ Premier League កំពុងពិចារណាលើការផ្ទេរ Gareth Bale ដោយឥតគិតថ្លៃ

ក្លឹប TOTTENHAM ត្រូវបានគេរាយការណ៍ថា កំពុងតាមដានស្ថានភាពរបស់ Gareth Bale ដើម្បីផ្ទេរ ដោយឥតគិតថ្លៃ ។ ស្របពេលកីឡាករសញ្ជាតិវែល ត្រូវបានក្លឹបជាច្រើននៅ Premier League ទាក់ទងនារដូវក្តៅនេះ ។

Bale វ័យ ៣២ ឆ្នាំ បានបញ្ចប់កិច្ចសន្យាជាមួយ Real Madrid បានផុតកំណត់នៅចុងយុទ្ធនាការ ២០២១/២២ ដោយគ្មានតម្លៃខ្លួន ។ Bale អាចនឹងការវិលត្រឡប់ ទៅកាន់ប្រទេសវែល ចូលរួមជាមួយក្រុម Cardiff នៅក្របខណ្ឌ Championship ឬចូលរួមជាមួយ Spurs ផងដែរ ។ ម្ចាស់ជើងឯក Champions League ៥សម័យកាល បានមកដល់ White Hart Lane ក្នុងឆ្នាំ២០០៧ និងទទួលបានជោគជ័យមិនគួរឱ្យជឿរយៈពេល ៦ ឆ្នាំជាមួយក្លឹប។

បន្ទាប់មក Bale បានចាកចេញទៅចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០១៣ ដោយតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក។ ប៉ុន្តែដោយមានបញ្ហារបួសជាញឹកញាប់មិនសូវបានបង្ហាញខ្លួន នៅ Bernabeu ខ្សែប្រយុទ្ធរូបនេះ បានត្រលប់មក Tottenham វិញក្នុងលក្ខ័ណខ្ចីជើងពេញមួយរដូវកាល ក្នុងឆ្នាំ២០២០។

យោងតាម BBC បានឱ្យដឹងថា Spurs បានបង្ហាញការចាប់អារម្មណ៍ Bale ម្តងទៀត ហើយក្នុងនោះមានក្រុម Premier League ផ្សេងទៀតដូចជា Newcastle , Aston Villa និង Nottingham Forest ក៏កំពុងចាប់អារម្មណ៍កីឡាករសញ្ជាតិវែល ផងដែរ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner